កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៥ ធ្នូ ២០២០
ព័ត៌មានពេលព្រឹក៖ ២៥ ធ្នូ ២០២០ ព័ត៌មានអំពីកម្ពុជាមានដូចជា៖ បទសម្ភាសន៍VOA៖ សហរដ្ឋអាមេរិកក្រោមរដ្ឋការថ្មី និងប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហ៊ុន ម៉ាណែត សន្សំឥទ្ធិពលក្នុងបក្សជាមួយតំណែងថ្មី។ ព័ត៌មានអន្តរជាតិវិញមានដូចជា ជនចំណាកស្រុកដែលបានស្លាប់កើនដល់ចំនួនជាង ៣.០០០នាក់ក្នុងឆ្នាំនេះ។ អំពើពុករលួយជាមូលហេតុនៃការជួញដូរសត្វព្រៃដ៏គួរឱ្យបារម្ភក្នុងប្រទេសនីហ្សេរីយ៉ា៕
ព័ត៌មានពេលរាត្រី៖ ២៥ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា បទសម្ភាសន៍VOA៖ សហរដ្ឋអាមេរិកក្រោមរដ្ឋការថ្មី និងប្រជាធិបតេយ្យនៅកម្ពុជា។ កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ស្តីអំពី «ការប្រែប្រួលអាកាសធាតុ»។ លោក ហ៊ុន ម៉ាណែត សន្សំឥទ្ធិពលក្នុងបក្សជាមួយតំណែងថ្មី។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Bidenនឹងប្រឈមមុខជាមួយបញ្ហាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក។ ការផ្តើមគំនិតរបស់អង្គការ WHO និយាយថាការខ្វះប្រាក់បានរារាំងក្រុមប្រទេសក្រីក្រមិនឱ្យបានទទួលវ៉ាក់សាំងនិងការព្យាបាល។ អង្គការសហប្រជាជាតិកំពុងរង់ចាំលោក Biden ចូលរួមជាថ្មី៕