ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៥ វិច្ឆិកា ២០២០

ព័ត៌មាន​សំខាន់ៗ​មាន​​ដូចជា អ្នក​តស៊ូមតិ​ក្លាយ​ជា​ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​រួមគំនិត​ក្បត់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តុលាការ​កម្ពុជា។ ការស្ទង់មតិ៖ តុលាការ នគរបាល និង​រដ្ឋាភិបាល នៅតែ​ពុករលួយ​ជាងគេ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden​ នឹង​បង្ហាញ​​​ជា​ផ្លូវការ​នូវ​សមាសភាព​​ខ្លះ​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក។ ប្រទេស​​អឺរ៉ុប​ស្វះស្វែង​រក​វិធី​ទប់ស្កាត់​ការ​រាតត្បាត​​កូវីដ១៩​ជា​ថ្មី ​នៅ​ជិត​អំឡុង​ថ្ងៃ​បុណ្យ​រដូវ​ត្រជាក់។ វិស័យ​អាកាសចរណ៍​សាកល​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការ​ខាត​បង់​ខ្លាំង។ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​ និង​ជប៉ុន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​តូក្យូ។ ប្រទេស​ចិន​បង្ហោះ​យាន​អវកាស​​ទៅ​ស្រាវជ្រាវ​នៅ​ភព​ព្រះចន្ទ។ ពានរង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ផ្តល់​កិត្តិយស​​ចំពោះ​សេចក្តីក្លាហាន៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ២៥ វិច្ឆិកា ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការខេត្តរតនគិរីទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែតThe Cambodia Daily។ លោក ហ៊ុន សែន រិះគន់មេធាវីក្រុមសិទ្ធិមនុស្សមួយចំនួនថាញុះញង់ពលរដ្ឋឲ្យតវ៉ា។ សហរដ្ឋអាមេរិកជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិននឹងជួយកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា ដំណើរការឆ្ពោះទៅការកាន់អំណាចរបស់លោក Biden ចាប់ផ្ដើមជាផ្លូវការ ទោះលោក Trump នៅមិនទាន់ចុះចាញ់ក៏ដោយ។ លោក Biden ថា សហរដ្ឋអាមេរិក «ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការដឹកនាំពិភពលោក មិនមែនដកខ្លួនចេញនោះទេ»។ លោក Biden ត្រូវបានបញ្ជាក់ជាផ្លូវការថាជាអ្នកឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania។ ក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូធំបំផុតក្នុងពិភពលោកកាត់បន្ថយការផលិតដោយសារជំងឺកូវីដ១៩។ នាយករដ្ឋមន្ត្រីជប៉ុនថាទំនាក់ទំនងដែលមានស្ថិរភាពរវាងប្រទេសជប៉ុននិងចិនមានសារ:សំខាន់។ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវហៅថា«សិស្សអាក្រក់»វាយប្រហាររដ្ឋាភិបាលថៃនៅបាងកកនិងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

XS
SM
MD
LG