កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៥ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍អំពី «ការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះនិងកិច្ចការដែលត្រូវអនុវត្តក្នុងពេលខាងមុខ។»។ បេក្ខជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្ឃឹមទទួលសំឡេងគាំទ្រក្នុងការបោះឆ្នោតឃុំសង្កាត់៕
ព័ត៌មានពេលរាត្រី៖ ២៥ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋសភាកម្ពុជា អនុម័តទាំងស្រុងលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ«សញ្ជាតិខ្មែរតែមួយគត់»។ រដ្ឋាភិបាលកម្ពុជានិងអង្គទូត រំឭកស្មារតីនិងគុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងខួប៣០ឆ្នាំ។ សត្វផ្សោតទន្លេមេគង្គមួយក្បាលចុងក្រោយ ប្រឈមនឹងការផុតពូជ ខណៈទំនប់វារីអគ្គិសនីជាបញ្ហាគំរាមកំហែងមួយ។ កម្មវិធី Hello VOA អំពី«ជំនួយអន្តរជាតិសម្រាប់ការកសាងប្រទេសក្រោយពីជម្លោះ និងការទទួលខុសត្រូវរបស់ម្ចាស់ប្រទេស»។ រីឯព័ត៌មានអន្តរជាតិវិញមាន មន្ត្រីរដ្ឋាភិបាលស៊ូដង់ត្រូវបានឃុំខ្លួន ប្រព័ន្ធអ៊ីនធឺណិតនិងព្រលានយន្តហោះត្រូវបានបិទ ទំនងជាមានរដ្ឋប្រហារ។ លោក Biden ជំរុញជាចុងក្រោយឱ្យបោះឆ្នោតគាំទ្រផែនការចំណាយស្តីពីសុវត្ថិភាពសង្គម។ របាយការណ៍ថា កិច្ចសហការវ៉ាក់សាំងសាកល Covax «បរាជ័យភាគច្រើន»។ អង្គការ Amesty International បិទការិយាល័យនៅហុងកុងដោយសារច្បាប់សន្តិសុខជាតិ។ បេសកជនអាមេរិក ជំរុញឱ្យកូរ៉េខាងជើងបញ្ចប់«ការបង្កហេតុ»៕