កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៥ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកបោះឆ្នោតខ្មែរអាមេរិកាំងការពារវិធីដោះស្រាយសេដ្ឋកិច្ចរបស់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកដែលពួកគេគាំទ្រ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បច្ចេកវិទ្យា 5G របស់ចិន មិនអស្ចារ្យដូចការឃោសនាបំផ្លើសឡើយ។ លោកប្រធានាធិបតី Trump នៅតែមានប្រជាប្រិយភាពក្នុងប្រទេសអ៊ីស្រាអែល៕
ព័ត៌មានពេលរាត្រី៖ ២៥ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មុខវិជ្ជាសុខភាពផ្លូវចិត្ត សុខភាពផ្លូវភេទ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចាប់ពីឆ្នាំ២០២២។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៦ មានការពិភាក្សាអំពី «អនាគតនៃគោលនយោបាយសារពើពន្ធ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការស្ទង់មតិបង្ហាញថា មនុស្សជាច្រើននៅអឺរ៉ុបខាងលិច សង្ឃឹមថាលោក Biden នឹងឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ជនជាតិដើមអូស្ត្រាលីរៀបរាប់ប្រាប់ដល់គណៈកម្មាធិការស៊ើបអង្កេតសភាអំពីការបំផ្លាញល្អាងថ្មពិសិដ្ឋរបស់ពួកគេ៕