កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៤ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍អង្គការយូនីសេហ្វ៖ កុមារកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុ។ អាជ្ញាធរឃាត់ខ្លួនជនបរទេសជាង១០០នាក់ សង្ស័យលួចបើកល្បែងអនឡាញ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អនុប្រធានាធិបតីអាមេរិកគូសបញ្ជាក់ការប្តេជ្ញាចិត្តចំពោះសន្តិសុខតំបន់ក្នុងទស្សនកិច្ចនៅប្រទេសសិង្ហបុរី។ ជនជាតិរ៉ូហ៊ីងយ៉ាលង់ទឹក ពេលរត់ពីលើកោះដាច់ស្រយាលនៅបង់ក្លាដែស។ មេដឹកនាំអឺរ៉ុបដែលជាសមាជិកអង្គការអូតង់រងការរិះគន់ចំពោះការបាត់បង់ក្រុងកាប៊ុល។ ក្រុមតាលីបង់ដាក់គោលដៅវាយតំបន់ជ្រលងភ្នំ Panjshir ខណៈមេដឹកនាំក្រុមតស៊ូនៅរឹងទទឹង។ កោះតៃវ៉ាន់ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលផលិតក្នុងស្រុក។ ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) អាមេរិកផ្តល់ការយល់ព្រមពេញលេញចំពោះវ៉ាក់សាំង Pfizer។ ប្រទេសអេហ្ស៊ីប បិទព្រំដែនជាមួយតំបន់កាហ្សាស្ទ្រីប ខណៈពេលមានភាពតានតឹងជាមួយក្រុមហាម៉ាស។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសលោកខាងលិចផ្សេងទៀតជំរុញឱ្យក្រុមតាលីបង់ធានាដល់សិទ្ធិស្ត្រី និងក្មេងស្រី៕
ព័ត៌មានពេលរាត្រី៖ ២៤ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អ.ស.ប៖ សុខភាពផ្លូវចិត្តពលករ ចំណាកស្រុករងការគំរាមកំហែងក្នុងពេលវិបត្តិកូវីដ១៩។ លោក សម រង្ស៊ី ប្រកាសសម្របសម្រួលជម្លោះផ្ទៃក្នុងបក្ស ដែលរួមរឹតដោយការវាយប្រហារគ្នា។ កម្ពុជាត្រៀមចំណាយ១,៤ពាន់លានដុល្លារទប់កូវីដក្នុងឆ្នាំ២០២១ និងព្យាករសេដ្ឋកិច្ចកើនត្រឹម២,៤%។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកស្រី Kathy Hochul ក្លាយជាអភិបាលស្រីដំបូងរបស់រដ្ឋញូវយ៉ក។ អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យពន្យារការចាក់វ៉ាក់សាំងដូសជំរុញ។ អនុប្រធានាធិបតីអាមេរិកថា ចិនបង្ខិតបង្ខំ បំភិតបំភ័យនៅសមុទ្រចិនខាងត្បូង។ មេដឹកនាំ G-7 គ្រោងពិភាក្សាអំពីកាលបរិច្ឆេទដកទ័ពពីអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកថា ខ្លួនបើកចំហជំនួយទៅកូរ៉េខាងជើងដោយមិនគិតពីវឌ្ឍនភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ៕