កម្មវិធីវិទ្យុ
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា ចិនសន្យាផ្តល់ទិន្នន័យជលសាស្រ្តពេញមួយឆ្នាំ ដល់ប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គ ដែលកំពុងប្រឈមនឹងកង្វះទឹក។ សាច់ញាតិនិងអ្នកគាំទ្រលោក រ៉ុង ឈុន ស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការសម្លឹងទៅមុខក្រោយការដកហូតឋានៈអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង ដាក់កំហិតតឹងតែងដើម្បីទប់ទល់នឹងជំងឺកូវីដ១៩។ សន្និបាតជាតិគណបក្សសាធារណរដ្ឋគ្រោងតែងតាំងលោក Trump ជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិទីពីរនៅថ្ងៃច័ន្ទនេះ។ មនុស្សរាប់ម៉ឺននាក់តវ៉ានៅប្រទេសបេឡារុសទាមទារឲ្យលោកប្រធានាធិបតី Lukashenko ចុះចេញពីតំណែង។ ការផ្ទុះបំពង់បង្ហូរប្រេងធ្វើឲ្យដាច់អគ្គិសនីនៅក្នុងប្រទេសស៊ីរី។ ប្រធានាធិបតីនៃប្រទេសប្រស៊ីលគំរាមដាល់អ្នកកាសែតចំកណ្តាលមុខ៕