ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ២៤ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ប្រៃសណីយ៍​ព្រមាន​ក្រុមហ៊ុន Smart ក្នុង​ជម្លោះ​ជាមួយ​អតិថិជន​ម្នាក់​រឿង​កាត់​លេខ​ខុស។ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​អនុវត្ត​ដីកា​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ​កម្លាំង​នគរ​បាល​ខេត្ត​និង​ស្រុក​ថា​ មិន​ដឹង​ព័ត៌មាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​អង្គការ​សហប្រជាជាតិ​ថា អាហ្វហ្គានីស្ថាន​ជិត​ធ្លាក់ចូល​ទៅ​ក្នុង​វិបត្តិ​មនុស្សធម៌​ម្តងទៀត។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ចិន​៧នាក់​ចំពោះ​ការ​បង្ក្រាប​ក្នុង​ទីក្រុង​ហុងកុង។ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បារម្ភ​ពី​អនាគត ខណៈ​អាមេរិក​ដកទ័ព៕

២០:៣០ - ២១:៣០

ព័ត៌មាន​ពេល​រាត្រី៖ ២៤ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ រឿង​ទំនួល​ខុសត្រូវ​លើ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា (Delta)៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វៀតណាម​ស្វះស្វែង​រក​ទិញ​វ៉ាក់សាំង​ដើម្បី​បញ្ចៀស​ការ​បិទ​ខ្ទប់​នានា។ សារព័ត៌មាន​រដ្ឋ​ថា ការ​ចាក់ដី​លើកទី២​ដើម្បី​បំពេញ​មហា​ទំនប់​នៅ​អេត្យូពី​ជិត​ចប់​សព្វ​គ្រប់​ហើយ។ ក្រុម​អ្នកវិភាគ​ថា​ការ​ស្ទង់​មតិ​នយោបាយ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០២០​ស្ទង់​ត្រូវ​តិចបំផុត​ក្នុង​ពេលជា​ច្រើន​ទសវត្សរ៍។ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បារម្ភ​ពី​អនាគត ខណៈ​អាមេរិក​ដកទ័ព។​ អ្នក​សង្កេត​ការ​ណ៍​បារម្ភ​ថា​ ការ​ប្រយុទ្ធ​នៅ​តំបន់ Tigray នឹង​ក្លាយ​ជា​ជម្លោះ​ពូជសាសន៍។ អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រឿង​ទំនួល​ខុសត្រូវ​លើ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ ពិភពលោក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នៅ​ឡើយ​ទេ។ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កើន​ឡើង​បន្តិច​ម្តងៗ​នៅ​ទូទាំង​ពិភពលោក៕

XS
SM
MD
LG