ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៤ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ រដ្ឋមន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេស​មក​កម្ពុជា ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សន្និសីទ​ស្តី​ពី​ប្រទេស​លីប៊ី​ផ្តោត​លើ​ការបោះឆ្នោត​និង​សន្តិសុខ។ នៅ​ពេល​បទ​មនុស្ស​ឃាត​កើន​ឡើង លោក ​Biden ​ជំរុញ​ចំណាត់​ការ​ត្រួតត្រា​កាំភ្លើង​កាន់តែ​ខ្លាំង​ឡើង។ កាសែត​ Apple Daily ​ដែល​គាំទ្រ​ប្រជា​ធិបតេយ្យ​នៅ​ហុងកុង​នឹង​បញ្ឈប់​ប្រតិបត្តិ​ការ​នៅ​សប្តាហ៍​នេះ។ ការផ្ទុះ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ធ្វើ​ឲ្យ​មនុស្ស​៣នាក់​ស្លាប់។ ឧបសគ្គ​ខាង​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ប៉ះពាល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​កូវីដ​១៩​នៅ​តំបន់​​ដាច់​ស្រយាល។ ការ​វាយ​ប្រហារ​តាម​អាកាស​បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់​នៅ​ក្នុង​តំបន់ ​Tigray ​ប្រទេស​អេត្យូពី។ រដ្ឋបាល​លោក Bidenនិង​សមាជិក​សភា​អាមេរិក​ប្រឈម​នឹង​​ការ​គំរាម​កំហែង​ពី​ក្រុម​ជ្រុល​និយម​ក្នុង​ប្រទេស។ នៅ​អង្គការ​សហប្រជាជាតិ​បណ្តា​ប្រទេស​សមាជិក​ថ្កោលទោស​របប​យោធា​​មីយ៉ាន់ម៉ា៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២៤ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បរិស្ថាន​​​វ័យ​ក្មេង​នៃ​ក្រុម​មាតា​ធម្មជាតិ​ត្រូវ​ក្រសួង​មហាផ្ទៃ​ចោទ​ប្រកាន់​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ ប្រធាន​គ.ជ.ប​ថ្មី​ថា​លោក​នឹង​អនុវត្ត​តាម​ច្បាប់​ក្រោយ​រដ្ឋសភា​យល់​ព្រម​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្ថាប័ន​រៀបចំ​ការ​​បោះឆ្នោត។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ផលប៉ះពាល់នៃជំងឺ​កូវីដ​១៩​លើ​ពលកម្ម​កុមារ​នៅ​តំបន់​អាស៊ាន​»។ រី​ឯ​​ព័ត៌មាន​​អន្តរជាតិ​​វិញ​​មាន​​ដូចជា សន្និសីទ​ស្តីពី​​ប្រទេស​​លីប៊ី​​ផ្តោត​លើ​​ការ​បោះឆ្នោត​​និង​​សន្តិសុខ​។ លោក ​Biden ​ដក​តំណែង​​ប្រធាន​​ទីភ្នាក់ងារ​​សហព័ន្ធ​​សម្រាប់​​ហិរញ្ញវត្ថុ​​​អចលនទ្រព្យ​​បន្ទាប់​ពី​​ការ​​សម្រេច​​របស់​​តុលាការ។ សេតវិមាន​​ និង​សមាជិក​​ព្រឹទ្ធសភា​​គណបក្ស​​ទាំង​ពីរ​​នឹង​​ពិភាក្សា​​កិច្ច​​ព្រមព្រៀង​​អំពី​​ហេដ្ឋា​រចនា​សម្ព័ន្ធ។ បាតុករ​​ថៃ​​វិល​​ត្រឡប់​​មក​ធ្វើ​​បាតុកម្ម​​តាម​​ផ្លូវ​​ទាមទារ​​ឲ្យ​​មាន​​ការ​​ផ្លាស់​ប្តូរ​​រដ្ឋធម្មនុញ្ញ។ កាសែត​​គាំទ្រ​​លទ្ធិ​​ប្រជាធិបតេយ្យ​​ក្រុង​​ហុងកុង​បាន​​បោះពុម្ភ​​អត្ថបទ​​ចុងក្រោយ​ និង​​ព័ត៌មាន​​ដទៃ​​ទៀត៕

XS
SM
MD
LG