កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៤ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សកម្មជនបក្សប្រឆាំងចង់ចូលរួមការបោះឆ្នោតឃុំសង្កាត់ ដោយរង់ចាំដំណោះស្រាយពីថ្នាក់ដឹកនាំបក្ស។ អូស្ត្រាលីគ្រោងបង្កើតឧទ្យានសមុទ្រសំខាន់ពីរនៅមហាសមុទ្រឥណ្ឌា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សកម្មជននៅអាហ្វ្រិកស្វាគមន៍ការគាំទ្ររបស់អាមេរិក ក្នុងការលើកលែងកម្មសិទ្ធិបញ្ញាលើការផលិតវ៉ាក់សាំង។ ករណីឆ្លងជំងឺកូវីដ១៩ នៅថៃឡើងដល់កម្រិតខ្ពស់បំផុតមួយ ខណៈការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ។ អ្នកបើកកប៉ាល់រៀនពីរបៀបបញ្ចៀសការជាប់គាំងនៅក្នុងព្រែកជីក Suez៕
ព័ត៌មានពេលរាត្រី៖ ២៤ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋថា ចំនួនឆ្លងកូវីដ១៩ក្នុងពន្ធនាគារមាន៥៦នាក់ តែក្រុមសិទ្ធិមនុស្សថាមានដល់រាប់រយនាក់។ កូវីដ១៩ហក់ឡើងមកវិញ ក្រោយបម្រាមនិងវិធានការរដ្ឋបាលត្រូវបានបន្ធូរ។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «តួនាទីអាស៊ានក្នុងការស្វែងរកការដោះស្រាយទំនាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងការគំរាមកំហែងដល់ស្ថិរភាពតំបន់»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blikens ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីធ្វើឲ្យស្ថានភាពឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុម Hamas ប្រសើរឡើងវិញ។ លោកស្រី Aung San Suu Kyi បង្ហាញខ្លួនក្នុងតុលាការដោយផ្ទាល់ជាលើកដំបូងចាប់តំាងពីរដ្ឋប្រហារយោធាមក។ សហភាពអឺរ៉ុបថ្កោលទោសប្រទេសបេឡារុសអំពីការបង្វែរជើងហោះហើរ និងការឃុំខ្លួនអ្នកកាសែត។ ករណីស្លាប់ដោយសារកូវីដ១៩ នៅឥណ្ឌាកើនលើសបីសែននាក់ ស្របពេលដែលជប៉ុនបង្កើនការចាក់វ៉ាក់សំាង។ គ្រួសាររបស់លោក George Floyd រៀបចំការដើរក្បួនរំឭកដល់លោក។ អូស្ត្រាលីគ្រោងបង្កើតឧទ្យានសមុទ្រសំខាន់ពីរនៅមហាសមុទ្រឥណ្ឌា៕