កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៤ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការបិទខ្ទប់និងការបិទផ្សារប៉ះពាល់ដល់ការផ្គត់ផ្គង់ចែកចាយស្បៀងក្នុងរាជធានីភ្នំពេញ។ វៀតណាមនឹងផ្តល់ឧបករណ៍ជំនួយដង្ហើម ៨០០គ្រឿងដល់កម្ពុជា ខណៈអ្នកជំងឺកូវីដ១៩ កើនដល់ជាង៥ពាន់នាក់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេដឹកនាំអាស៊ាននឹងជួបប្រជុំកំពូលពិសេសជាមួយឧត្តមសេនីយ៍ធ្វើរដ្ឋប្រហារនៅភូមា។ ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប. ព្រមានថា មីយ៉ាន់ម៉ាអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដូចស៊ីរី។ ប្រធានាធិបតីបារាំងថា «លក្ខខណ្ឌតឹងតែងច្បាស់លាស់» គួរមានជាមួយរុស្ស៊ី៕
ព័ត៌មានពេលរាត្រី៖ ២៤ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បក្សប្រឆាំងប្រឈមនឹងជម្រើសលំបាក មុនការបោះឆ្នោតមកដល់។ ដីបឹងតាមោក ១៧ ហិកតាទៀត ត្រូវកាត់ចេញសម្រាប់ស្ថាប័នរដ្ឋ នាំឲ្យមានការព្រួយបារម្ភបន្ថែម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកជំនាញថា អន្តរជាតិត្រូវដោះស្រាយរដ្ឋប្រហារនៅភូមាតាមវិធីតុលាការព្រហ្មទណ្ឌអន្តជាតិ ទណ្ឌកម្ម និងមហាសន្និបាត អ.ស.ប.។ លោក Biden ប្រើអំណាចនីតិប្រតិបត្តិដើម្បីទប់ទល់នឹងអំពើហិង្សាដោយការប្រើកាំភ្លើង។ របាយការណ៍អំពីតួនាទីរបស់បារាំងនៅក្នុងអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា មិនបានបញ្ចប់អតីតកាលដ៏ខ្មៅងងឹតទេ។ តុលាការស៊ីមបាវ៉េចាប់ខ្លួនសកម្មជនប្រឆាំងពីបទញុះញង់។ សំណើថវិការបស់លោក Biden នឹងផ្លាស់ប្តូរអាទិភាពនៃការចាយវាយរបស់សហរដ្ឋអាមេរិក។ ការព្រួយបារម្ភពីសន្តិសុខនៅវិមានសភាអាមេរិកកើនឡើង ក្រោយមានការវាយប្រហារជាលើកទី ២៕