កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ២៤ មីនា៖ សហរដ្ឋអាមេរិក អូស្ត្រាលីនិងចក្រភពអង់គ្លេសបង្កើតកិច្ចព្រមព្រៀងដ៏សំខាន់ស្តីពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
ព័ត៌មានថ្ងៃនេះមានដូចជា សហរដ្ឋអាមេរិក អូស្ត្រាលីនិងចក្រភពអង់គ្លេសបង្កើតកិច្ចព្រមព្រៀងដ៏សំខាន់ស្តីពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ថវិកាបន្ថែមត្រូវបានរៃអង្គាសសម្រាប់កិច្ចការរបស់តុលាការ ICC រឿងអ៊ុយក្រែន។ តុលាការឃុំខ្លួនសកម្មជន២នាក់ពីបទប្រមាថព្រះមហាក្សត្រនិងព័ត៌មានផ្សេងៗទៀត។
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ២៤ មីនា៖ កម្ពុជាប្រតិកម្មនឹងរបាយការណ៍អាមេរិកស្តីពីសិទ្ធិមនុស្សថា«រើសអើង»និង«លម្អៀង»
ព័ត៌មាននៅថ្ងៃនេះមានដូចជា កម្ពុជាប្រតិកម្មនឹងរបាយការណ៍អាមេរិកស្តីពីសិទ្ធិមនុស្សថា«រើសអើង»និង«លម្អៀង»។ អ៊ុយក្រែនមានគម្រោងនឹងបើកការវាយបកប្រឆាំងនឹងកងទ័ពរុស្ស៊ីវិញ និងព័ត៌មានផ្សេងៗទៀត៕