កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៤ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា សហជីពបារម្ភថាការធ្វើដំណើរទៅស្រុកកំណើតរបស់កម្មករនៅថ្ងៃចូលឆ្នាំខ្មែរ នាំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩។ រដ្ឋាភិបាលស្នើអ្នកអភិវឌ្ឍន៍អចលនទ្រព្យឲ្យបន្ធូរបន្ថយការបង់រំលស់ប្រចាំខែ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា របបយោធាមីយ៉ាន់ម៉ានិយាយការពារការបង្ក្រាប និងប្តេជ្ញាបញ្ឈប់ភាពអនាធិបតេយ្យ។ អង្គការសហប្រជាជាតិថាមនុស្ស១៥នាក់ស្លាប់និងបាត់ខ្លួន៤០០នាក់នៅក្នុងអគ្គីភ័យនៅជំរំជនភៀសខ្លួន Rohingya ក្នុងប្រទេសបង់ក្លាដែស។ ទីភ្នាក់ងារត្រួតពិនិត្យទិន្នន័យរបស់អាមេរិកចោទសួរពីសុក្រិតភាពនៃទិន្នន័យរបស់ក្រុមហ៊ុន AstraZeneca។ វៀតណាមអនុម័តឲ្យចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី សម្រាប់បង្ការជំងឺកូវីដ១៩។ លោក Biden ទៅរដ្ឋ Ohio ដើម្បីប្រារព្ធខួបលើកទី១១ ឆ្នាំនៃកម្មវិធីសុខភាព Obamacare។ ក្រុមអ្នកជំនាញថា ទំនងជាមានការបន្តគោលនយោបាយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ជាជាងមានការកែប្រែ៕
ព័ត៌មានពេលរាត្រី៖ ២៤ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងសុខាភិបាលកំណត់ឲ្យពាក់ម៉ាស់ក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៤។ បណ្តាញសហគមន៍ព្រៃឡង់រិះគន់ទីភ្នាក់ងារអាមេរិក USAID និងបារម្ភពីការបន្តបាត់បង់ព្រៃ។ ក្រោយប្រតិកម្មពីម្ចាស់ជំនួយ រដ្ឋាភិបាលទម្លាក់ចោលគម្រោងអភិវឌ្ឍន៍ក្បែរតំបន់អង្គរ។ អ្នកវិភាគកិច្ចការតំបន់ថាលោក Biden នឹង កៀរគរសម្ព័ន្ធមិត្តខ្លាំងឡើងក្នុងរឿងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden អំពាវនាវឲ្យហាមឃាត់អាវុធស្វ័យប្រវត្តិ នៅក្រោយហេតុការណ៍បាញ់ប្រហារនៅរដ្ឋ Colorado។ មីយ៉ាន់ម៉ាដោះលែងបាតុករប្រឆាំងរដ្ឋប្រហារជាង ៦០០ នាក់។ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលលើកដំបូងនៅឆ្នាំ ២០២១ នេះ។ មន្ត្រីអាមេរិកនៅម៉ិកស៊ិកប្រាប់ជនចំណាកស្រុកថា ព្រំដែនសហរដ្ឋអាមេរិកបានបិទហើយ។ ឥណ្ឌារាយការណ៍ពីការរកឃើញវីរុសកូវីដ១៩ ប្រភេទថ្មីបំផុតខុសពីប្រភេទមុនៗ។ អ្នកសរសេរblog ម្នាក់នៅសិង្ហបុរីត្រូវតុលាការបញ្ជាឲ្យសងជំងឺចិត្តនាយករដ្ឋមន្ត្រីជិត ១ សែនដុល្លារ ពីបទបរិហារកេរ្តិ៍ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕