ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៤ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​​សង្កេតការណ៍​បោះ​ឆ្នោត​ស្នើ​​គ.ជ.ប ឈប់​​ប្តឹង​ផ្តល់​ប្រឆាំង​អ្នក​នយោបាយ។ កម្ពុជា​រក​ឃើញ​កូវីដ​បម្លែង​ថ្មី​ក្នុង​ចង្កោម​ឆ្លង​សហគមន៍​​ទ្រង់ទ្រាយ​ធំ។ ជន​បរទេស​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា បើ​«មិន​សហការ»ក្នុង​​ប្រតិបត្តិការ​​ប្រឆាំង​ជំងឺ​កូវីដ​១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​តវ៉ា​​ប្រឆាំង​នឹង​រដ្ឋ​​ប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​មក​ជួប​ជុំ​គ្នា​ជា​ថ្មី។ មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា​ អំពាវនាវ​ឲ្យ​​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​ ស្រប​ពេល​ដែល​បស្ចិម​ប្រទេស​​​បង្កើន​ការ​ដាក់​សម្ពាធ​​​ទៅ​លើ​ប្រទេស​នេះ។ ប្រទេស​ម៉ាឡេស៊ី​ បញ្ជូន​ពលរដ្ឋ​មីយ៉ាន់ម៉ា​ជាង​១០០​០​នាក់​ ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ បើ​ទោះ​បី​ជា​មាន​បញ្ជា​ពី​តុលាការ​ក្តី។ និយតករ​ឱសថ​​អាមេរិក​ បន្ធូរ​​បន្ថយ​គោល​ការណ៍​​លើ​ការ​យល់​ព្រម​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែល​​កែ​សម្រួល​ផលិត​ថ្មី។ មេដឹកនាំ​ក្រុង​ហុងកុង​ គាំទ្រ​សំណើ​​របស់​មន្ត្រី​ចិន​ដីគោក​ក្នុង​ការ​ផ្លាស់​ប្តូរ​ច្បាប់​បោះ​ឆ្នោត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៤ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចង្កោម​ឆ្លង​កូវីដ​ក្នុង​សហគមន៍​រាលដាល​ដល់​ខេត្ត​ខ្លះ​រួម​ទាំង​ក្រុង​ព្រះសីហនុ។ បាតុកម្ម​នៅ​ទីក្រុង​ហុងកុង ត្រូវបាន​រំលេច​ត្រួសៗ​ក្នុង​សវនាការ​សំណុំ​រឿង​ក្បត់ជាតិ​របស់​បក្ស​ប្រឆាំង។ ទស្សនៈ​ខ្មែរអាមេរិកាំង​ចំពោះ​ការ​មិនដាក់​ទោស​លោក ដូណាល់ ត្រាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌូណេស៊ី​កំពុង​ចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា។ សហរដ្ឋ​អាមេរិក​និង​កាណាដា​បេ្ដជ្ញា​សម្រេច​ឲ្យ​បាន «តុល្យភាព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ត្រឹម​ឆ្នាំ ២០៥០»។ អង្គការ Human Rights Watch ថា ចិន​ធ្វើ​ទុក្ខបុក​ម្នេញ​ច្រើន​និង​ដាក់ទោស​យូរ​លើ​ជាតិ​សាសន៍អ៊ុយហ្គ័រ។ សហរដ្ឋ​អាមេរិក​ស្វែងរក​ការ​គាំទ្រ​ឲ្យ​បាន​ចូល​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ឡើង​វិញ។ អតីត​មន្ត្រី​សន្តិសុខ​អាមេរិក​ថា ការ​បរាជ័យ​ផ្នែក​ស៊ើបការណ៍​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​វិមាន​សភា។ ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ស្វាគមន៍​ផែនការ​របស់​លោក Biden ក្នុងការ​ប្រឈម​រួមគ្នា​នឹង​ប្រទេស​ចិន។ សាលារៀន​រង​សម្ពាធ​ឲ្យ​បើក​ដំណើរការ ខណៈ​គ្រូ​បង្រៀន​ត្រូវការ​ចាក់​វ៉ាក់សាំង និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG