កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៤ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន បងប្រុសសកម្មជនដែលត្រូវបញ្ជូនមកពីថៃ ទទូចឲ្យប្អូនស្រីឈប់ធ្វើនយោបាយ នៅពេលត្រូវដោះលែង។ លោក ហ៊ុន សែន ស្នើឲ្យអាជ្ញាធរសុខាភិបាល ពិចារណាបញ្ចេញវ៉ាក់សាំងកូវីដ១៩ ដូសទី៤។ លោក ហ៊ុន សែន៖ ដំណើររបស់លោកទៅមីយ៉ាន់ម៉ា មានគោលដៅបង្រួបបង្រួមអាស៊ានឡើងវិញ៕
ព័ត៌មានពេលរាត្រី៖ ២៤ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន ថ្នាក់ដឹកនាំបក្សកាន់អំណាចជ្រើសរើសកូនប្រុសច្បងលោកហ៊ុន សែនជាបេក្ខជនដឹកនាំប្រទេស«សម្រាប់ពេលអនាគត»។ សហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍អំពាវនាវឲ្យឈប់ចោទកូដកម្មថា ជាចលនាបដិវត្តន៍។ សកម្មជនបក្សប្រឆាំងថ្នាក់ក្រោមរង់ចាំឱកាស ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ កសិករនៅតំបន់បឹងទន្លេសាបខេត្តកំពង់ឆ្នាំងស្នើរដ្ឋផ្តល់ដីធ្វើស្រែឡើងវិញ ដើម្បីដោះស្រាយបំណុល និងស្បៀងអាហារ។ រីឯព័ត៌មានអន្តរជាតិវិញមាន ការគន់គូរអំពីអនាគតគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិននៅទ្វីបអាហ្វ្រិក ក្រោយពីផ្ដល់កម្ចីបានមួយទសវត្សរ៍។ កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពីការប៉ះព្រះអាទិត្យនិងមើលប្រវត្តិចក្រវាឡ៕