ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៤ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍​ VOA ភាគទី​២ ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy អំពី «សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​ថ្មី​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ អាជ្ញាធរ​ថៃ​ថា​ស្ត្រី​ខ្មែរ​​ម្នាក់​វិជ្ជមាន​កូវីដ​ក្រោយ​ឆ្លង​ដែន«មិន​ស្រប​ច្បាប់»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​និយាយ​ថា​ ជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី​ មាន​លក្ខណៈ​ឆ្លង​ខ្លាំង​ជាង​ជំងឺ​កូវីដ​១៩​ប្រភេទ​ទូទៅ។ ម៉ាឡេស៊ី​កំពុង​បង្កើន​ឃ្លាំង​ស្តុក​វ៉ាក់សាំង​កូវីដ១៩ និង​ទិញ​វ៉ាក់សាំង​បន្ថែម​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។ ថៃ​ជំរុញ​ឲ្យ​មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​តឹងរ៉ឹង​ ពេល​ប្រារព្ធ​ពិធី​បុណ្យ​​​ឆ្លង​ឆ្នាំ។ លោកBiden តែង​តាំង​​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ដែល​មាន​ដើម​កំណើត​​មក​ពី​អាមេរិក​ឡាទីន។ សំណើ​ច្បាប់​ចំណាយ​លើ​ការ​ការពារ​ជាតិ​ និង​ជំងឺ​កូវីដ​១៩​ រួមបញ្ចូល​ការ​កំហិត​អំណាច​​របស់​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ USAGM៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៤ ធ្នូ ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន ម៉ាណែត សន្សំឥទ្ធិពលក្នុងបក្សជាមួយតំណែងថ្មី។ ក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«បញ្ហាប្រឈមរបស់ពលករ ក្នុង គ្រាជំងឺរាតត្បាតនិងក្តីសង្ឃឹមនៅឆ្នាំ២០២១»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump បោះឆ្នោតវ៉េតូប្រឆាំងសេចក្តីព្រាងច្បាប់ថវិកាវិស័យការពារប្រទេស។ លោក Trump លើកលែងទោសលោក Manafort អតីតប្រធានយុទ្ធនាការឃោសនាបោះ ឆ្នោតនិងសហការីលោក Roger Stone។ ប្រទេសសិង្ហបូរី បញ្ជាក់ពីករណីវីរុសកូរ៉ូណាវិវត្តិថ្មីដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស។ វ៉ាក់សាំងបន្ថែមចំនួន១រយលានដូសពីក្រុមហ៊ុន Pfizer និង BioNTech នឹងត្រូវគេចែកចាយនៅក្នុងសហរដ្ឋអាមេរិក។ វ៉ាក់សំាងកូវីត១៩ដំបូងបានទៅដល់អាមេរិកឡាទីន។ ក្រសួងសេដ្ឋកិច្ច និងក្រសួងការបរទេសអាមេរិក ដាក់ទណ្ឌកម្មលើប្រទេសបេឡារុស។ ប្រទេសចិនចាប់ផ្ដើមការស៊ើបអង្កេតប្រឆាំងភាពផ្ដាច់មុខលើក្រុមហ៊ុន Alibaba។ ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសកេនយ៉ាធ្វើកូដកម្មទាមទារតំឡើងបា្រក់ខែ និងសម្រួលលក្ខខណ្ឌការងារ៕

XS
SM
MD
LG