កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៤ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អ្នកសារព័ត៌មានកម្ពុជាថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះផ្តល់ជូនអ្នកកាសែតជាលើកដំបូង បង្ហាញពីតម្លៃនៃបេសសកម្មរបស់ពួកគេ។ ប្រជានេសាទខ្មែរបារម្ភត្រីធ្លាក់ចុះ ខណៈរបាយការណ៍ថ្មីបង្ហាញអំពីជលផលទន្លេមេគង្គ «កំពុងរងសម្ពាធយ៉ាងខ្លាំង»។ រីឯព័ត៌មានអន្តរជាតិវិញមាន សហរដ្ឋអាមេរិក រំឭកដល់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺកូវីដ១៩៕
ព័ត៌មានពេលរាត្រី៖ ២៤ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍VOA៖ អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Gareth Evans ទទូចពលរដ្ឋកម្ពុជាឲ្យរក្សាសុទិដ្ឋិនិយម។ បទសម្ភាសន៍ដកស្រង់ពីកម្មវិធី Hello VOA៖ ការវិវត្តថ្មីៗអំពីថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩។ អ្នកសារព័ត៌មានកម្ពុជាថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះផ្តល់ជូនអ្នកកាសែតជាលើកដំបូង បង្ហាញពីតម្លៃនៃបេសសកម្មរបស់ពួកគេ។ រីឯព័ត៌មានអន្តរជាតិវិញមាន ចិន កំពុងប្រជែងជាមួយសហរដ្ឋអាមេរិកដោយស្ងាត់ៗ ដោយបង្កើនពាណិជ្ជកម្ម និងការវិនិយោគនៅតំបន់អាមេរិកឡាទីន៕