កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៤ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរបំបែកក្រុមបាតុករនៅមុនស្ថានទូតចិន ខណៈសមាជិកបក្សប្រឆាំង២នាក់ ត្រូវឃាត់ខ្លួននៅខេត្តត្បូងឃ្មុំ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មូលហេតុដែលនាំឲ្យការស្ទង់មតិអ្នកបោះឆ្នោតឆ្នាំ ២០២០ អាចត្រឹមត្រូវជាងការស្ទង់មតិឆ្នាំ ២០១៦។ ហេតុអ្វីបានជាហ្វេសប៊ុកបានបិទ ១៥៥គណនីដែលមានគោលដៅលើហ្វីលីពីនភ្លាមៗ។ បញ្ញត្តិទិដ្ឋាការថ្មី ធ្វើឲ្យនិស្សិតសិក្សានៅសហរដ្ឋអាមេរិកមួយចំនួនព្រួយបារម្ភ៕
ព័ត៌មានពេលរាត្រី៖ ២៤ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានទឹកជំនន់ធ្វើឲ្យកសិករកម្ពុជារាប់ម៉ឺនគ្រួសារធ្វើស្រែខាតបង់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ នេះអាចមិនដូចការបោះឆ្នោតឯទៀតៗក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ការស្ទង់មតិបង្ហាញថា មនុស្សជាច្រើននៅអឺរ៉ុបខាងលិច សង្ឃឹមថាលោក Biden នឹងឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ នាយកទីភ្នាក់ងារចារកម្មអង់គ្លេសនិយាយថា ចិនជាការគំរាមកំហែងធំបំផុតក្នុងរយៈពេលវែងសម្រាប់ប្រទេសអង់គ្លេស។ មួយឆ្នាំក្រោយមក គ្រួសារជនរងគ្រោះស្លាប់ក្នុងរថយន្តដឹកទំនិញធុនធ្ងន់នៅអង់គ្លេសថា៖ «ខ្ញុំមិនបន្ទោសនរណាម្នាក់ទេ»៕