ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៣ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកការពារ​សិទ្ធិ​ការងារ រិះគន់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ថា ធ្វើឲ្យ​បាត់​ប្រយោជន៍​កម្មករ។ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា អំពាវនាវ​ឲ្យ​បញ្ឈប់​ការបំភិត​បំភ័យ​អ្នកវិភាគ និង​អ្នករិះគន់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មេដឹកនាំ​ពិភពលោក ថ្លែង​សុន្ទរកថា​ទៅកាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។ សហរដ្ឋ​អាមេរិក និង​ចិន​បញ្ចេញ​វិធានការ​ធំៗ​ដាច់​ដោយ​ឡែក​ពីគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ របាយការណ៍​អង្គការ Amnesty International៖ ក្រុមហ៊ុន​ផលិត​ឱសថ ខក​ខាន​មិន​បាន​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ ដល់​ប្រទេស​ក្រីក្រ​ខ្លាំង​នៅ​ក្នុង​ពិភពលោក។ ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់ពាន់នាក់ បាន​រត់​ចេញ​ពី​តំបន់​ដែល​មាន​ការប្រយុទ្ធគ្នា​ជាមួយកង​កម្លាំង​របប​យោធា។ គ្មាន​​សេចក្តី​រាយការណ៍​ពី​មនុស្ស​​រង​របួស បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី។ មេដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច​ជំរុញ​ឱ្យ​មាន​គោលដៅ​ថ្មី​ក្នុង​ការការពារ​ព្រៃ​អាម៉ាហ្សូន​ពី​ការកាប់​បំផ្លាញ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៣ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ស្នើ​ឲ្យ​ពិចារណា​ផ្អាក​ភ្ជុំ​បិណ្ឌ ឬ​បន្ថយ​ចំនួន​មនុស្ស ក្រោយ​មាន​ករណី​ឆ្លង​នៅ​តាម​វត្ត​អារាម។ អ្នកឃ្លាំ​មើល​ថា គុណ​តម្លៃ​ដើម​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា រង​សម្ពាធ​ពី​ការដឹកនាំ​បែប​ឯកបក្ស។ ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា គម្រប​ព្រៃឈើ​កម្ពុជា​នៅ​សល់​ប្រមាណ​៤៧% គិត​ត្រឹម​ឆ្នាំ​២០១៨។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«ការពិបាក​សម្រាប់​ពលករ​កម្ពុជា ខណៈ​ថៃ​អនុញ្ញាត​ឲ្យចូល​វិញ​ដោយ​បង់ថ្លៃ​ខ្ពស់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Johnson ជួប​ប្រធាន​រដ្ឋសភា​ស.រ.អ. អ្នកស្រី Pelosi។ រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក អនុម័ត​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ​របស់​ក្រុមហ៊ុន Pfizer។ ក្រុម​រដ្ឋ​អ៊ីស្លាម Khorasan អាច​ជា​ក្រុម​ភេរវករ​អាហ្វហ្គានីស្ថាន​ដំបូង​គេ​ដែល​គំរាម​សហរដ្ឋ​អាមេរិក។ អាមេរិក​និង​សម្ព័ន្ធ​មិត្តអឺរ៉ុប រក​ផ្លូវ​ដោះស្រាយ​ក្រោយ​កិច្ចព្រមព្រៀង​នាវា​មុជទឹក​អូស្ត្រាលី។ កង្វះ​ហិរញ្ញប្បទាន​ដើម្បី​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩​សម្រាប់​ជន​ភៀសខ្លួន ធ្វើ​ឲ្យ​វិបត្តិ​ជំងឺ​នេះ អូស​បន្លាយ​ពេល និង​កាន់តែ​ធ្ងន់ធ្ងរ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG