កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗជុំវិញពិភពលោកមានដូចជា សកម្មជនហុងកុងមួយចំនួនបារម្ភថា សេរីភាពការសិក្សាអប់រំនៅហុងកុងនឹងត្រូវរឹតត្បិត ក្រោមច្បាប់សន្តិសុខជាតិថ្មី។ ចិនប្រើខ្សែភាពយន្ត ល្បែងលេង ភូគោល ទស្សនាវដ្តី អាវយឺត ដើម្បីបង្កើនការទទួលស្គាល់ការទាមទារផ្លូវនាវាចរណ៍ដែលមានជម្លោះ។ ក្រុមពលរដ្ឋអត់ឃ្លានក្នុងប្រទេសម៉ាឡេស៊ី ពឹងពាក់លើអង្គការសប្បុរសធម៌ដើម្បីទទួលអាហារ ខណៈមានវិធានការបិទសកម្មភាពក្នុងប្រទេស៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បណ្តុំទិន្នន័យបង្ហាញពីមាត្រដ្ឋាននិងផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធតំបន់ទន្លេមេគង្គ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ២ មានការពិភាក្សាអំពី «ការទូតសេដ្ឋកិច្ច»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កញ្ចប់គ្រាប់ពូជអាថ៌កំបាំងពីប្រទេសចិន អាចជាផ្នែកមួយនៃអំពើទុច្ចរិតអន្តរជាតិ។ អង្គការសហប្រជាជាតិអំពាវនាវឱ្យមានវិធានការបញ្ឈប់ការស្លាប់មនុស្សដោយសារគ្រាប់មីននៅក្នុងតំបន់ Sahelនិងតំបន់បឹងឆាដក្នុងទ្វីបអាហ្វ្រិក៕