កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា ការសិក្សាមួយរកឃើញថា ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ធ្វើឲ្យពលរដ្ឋបាត់បង់ចំណូល និងបង្កើនបំណុល។ ក្រុមអ្នកជំនាញមើលឃើញថា គ្រោះទុរភិក្សដែលបង្កឡើងដោយជំងឺកូវីដ១៩ នឹងឆក់យកជីវិតមនុស្សច្រើនជាងជំងឺដ៏សាហាវនេះ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថា ជំងឺកូវីដ១៩ ទំនងជាកាន់តែអាក្រក់ មុនពេលស្ថានភាពប្រសើរឡើង។ ថ្នាក់ដឹកនាំនយោបាយសហរដ្ឋអាមេរិកបានពិភាក្សាអំពីជំនួយសេដ្ឋកិច្ចថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩។ លោក Biden ថា លោក Trump «លែងខ្វាយខ្វល់នឹងសហរដ្ឋអាមេរិក»។ អភិបាលក្រុងសំខាន់ៗនៅសហរដ្ឋអាមេរិកប្រឆាំងនឹងការពង្រាយកងកម្លាំងយោធាសហព័ន្ធ។ សហរដ្ឋអាមេរិកចោទប្រកាន់អ្នកស្រាវជ្រាវសាកលវិទ្យាល័យ Stanford ម្នាក់ថា បានលួចបន្លំទិដ្ឋាការ។ មេដឹកនាំសហភាពអឺរ៉ុបអបអរសាទរកម្មវិធីស្តារសេដ្ឋកិច្ចដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅពេលដែលមានការភ័យខ្លាចពីការផ្ទុះឡើងនូវជំងឺនេះ។ សហរដ្ឋអាមេរិកចោទប្រកាន់ពលរដ្ឋចិន២នាក់ថា លួចចូលក្នុងប្រព័ន្ធកុំព្យូទ័រសាកលលោក។ រដ្ឋមន្ត្រីការពារជាតិអាមេរិកថា មិនមានបញ្ជាណាមួយឲ្យផ្លាស់ប្ដូរកងទ័ពនៅឧបទ្វីបកូរ៉េនោះទេ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានពេលរាត្រី
នេះជាកម្មវិធីផ្សាយប្រចាំថ្ងៃតាមវិទ្យុ ជាភាសាខ្មែរ រយៈពេល ៦០ នាទី ដែលផ្តល់ព័ត៌មានអំពីប្រទេសកម្ពុជានិងពិភពលោក ក៏ដូចជាព័ត៌មានពិពណ៌នា ព័ត៌មានអត្ថាធិប្បាយ កម្មវិធីតន្ត្រី កម្មវិធីសំណួរនិងចម្លើយ កម្មវិធីហៅចូលតាមទូរស័ព្ទ «ហេឡូវីអូអេ» នៅម៉ោងប្រហែល៨:៥០យប់ និង បទវិចារណកថា ជូនដល់អ្នកស្តាប់ភាសាខ្មែរនៅទូទាំងប្រទេសកម្ពុជា។