កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៣ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា គណបក្សបង្កើតដោយអតីតតំណាងរាស្រ្តបក្សសង្រ្គោះជាតិចាប់ផ្តើមពង្រឹងរចនាសម្ព័ន្ធមូលដ្ឋាន។ កម្ពុជារំពឹងចំណូល៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីអាជីវកម្មរ៉ែមាសវិនិយោគដោយក្រុមហ៊ុនអូស្រ្តាលី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋគ្រោងរារាំងសេចក្តីព្រាងច្បាប់សិទ្ធិបោះឆ្នោតសហរដ្ឋអាមេរិក។ ការសិក្សារបស់ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺថា យុវជនអាមេរិកាំងទំនងទទួលការចាក់វ៉ាក់សាំងកូវីដ១៩ តិចជាងមនុស្សចាស់។ មនុស្សបួននាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងទាហានមីយ៉ាន់ម៉ានិងកងជីវពលប្រឆាំងរដ្ឋប្រហារយោធា។ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដារួមគ្នាដាក់ទណ្ឌកម្មលើមន្ត្រីបេឡារុស។ ប្រធានាធិបតីហ្វីលីពីនគំរាមចាប់ខ្លួនជនជាតិហ្វីលីពីនដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង។ លោកស្រី Angelina Jolie តារាភាពយន្ត Hollywood ធ្វើទស្សនកិច្ចទៅប្រទេសបួគីណាហ្វាសូ។ អូស្ត្រាលីនាំមុខគេក្នុងការកសាងកែវយឹតដ៏អស្ចារ្យដើម្បីស្វែងយល់អាថ៌កំបាំងនៃសាកលលោកនាពេលកកើតដំបូង៕
ព័ត៌មានពេលរាត្រី៖ ២៣ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសមកកម្ពុជា ដើម្បីពង្រឹងចំណងទាក់ទងមុនពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ អត្ថបទវិភាគ៖ ហេតុអ្វីវៀតណាមបង្កើតកងជីវពលសមុទ្រថ្មីក្បែរដែនទឹកកម្ពុជា? រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋរាំងខ្ទប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិបោះឆ្នោត។ រដ្ឋមន្ត្រីការពារជាតិអាមេរិកគាំទ្រការដកអាជ្ញាសាលាបទបំពានផ្លូវភេទចេញពីបញ្ជាការយោធាអាមេរិក។ ទោះបីជាមានបណ្តាញទូរស័ព្ទបន្ទាន់ក្តី ក៏ជម្លោះរវាងចិននិងបណ្តាប្រទេសមួយចំនួននៅអាស៊ីនៅតែកើតមាន។ ការជំនុំជម្រះលើកដំបូងក្រោមច្បាប់សន្តិសុខជាតិរបស់ទីក្រុងប៉េកាំងចាប់ផ្តើមនៅទីក្រុងហុងកុង។ អាមេរិកបើកថវិកា៥០០លានដុល្លារសងសាច់ញាតិជនរងគ្រោះក្នុងការធ្លាក់យន្តហោះ Boeing 737 MAX។ សហរដ្ឋអាមេរិករាំងខ្ទប់គេហទំព័រព័ត៌មានរដ្ឋអ៊ីរ៉ង់។ នៅអង្គការសហប្រជាជាតិ បណ្តាប្រទេសសមាជិកថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕