ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៣ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្នុង​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ រដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ខ្វែង​គំនិត​គ្នា​រឿង​ល្បាត​ព្រៃ​ឡង់។ ក្រសួង​ធម្មការ​ស្នើ​តុលាការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក ផែង វណ្ណៈ ទោះ​មាន​ការ​សុំ​ទោស​រួច​ហើយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​សំណើ​ច្បាប់​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ សហភាព​អឺរ៉ុប​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​និង​មីយ៉ាន់ម៉ា។ លោក​ Biden និង​អ្នកស្រី​ Harris ​ថ្កោលទោស​ការ​រើសអើង​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក។ សកម្មជន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ចិន​មក​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ហុងកុង។ ចិន​​ថា​ កប៉ាល់​ក្នុង​សមុទ្រ​មាន​ជម្លោះ​គឺ​ជា «ទូក​នេសាទ» ​បន្ទាប់ពី​ការ​តវ៉ា​របស់​ហ្វីលីពីន។ ការ​ប៉ះទង្គិចគ្នា​នៅ​ទីក្រុង Bristol ប្រទេស​អង់គ្លេស​ធ្វើ​ឱ្យ​ប៉ូលិស ២០ នាក់​រង​របួស៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖​ ២៣​ មីនា ​២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ស្នើ​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឲ្យ​បន្ធូរបន្ថយ​ការ​បង់​រំលស់​ប្រចាំ​ខែ។ អ្នក​ជំងឺ​ទី​៥​ស្លាប់​ដោយ​សារ​​កូវីដ​១៩​នៅ​កម្ពុជា​ ខណៈ​ការ​ឆ្លង​​ក្នុង​សហគមន៍​បន្ត​កើន​ឡើង។ វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ស្លាប់​ដោយសារ​កូវីដ១៩ ក្នុង​អំឡុង​ពេល​វ៉ាក់សាំង​ចេញ​លើក​ដំបូង។ ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែក​ចាយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken សន្យា​លើកស្ទួយ​អង្គការ​អូតង់​និង​សហការ​លើ​បញ្ហា​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​បញ្ជូន​មន្ត្រី​អន្តោប្រវេសន៍​ទៅ​ម៉ិកស៊ិក​និង​ក្វាតេម៉ាឡា​ដើម្បី​ពិភាក្សា​រឿង​ជន​ចំណាក​ស្រុក។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​យោធា​មីយ៉ាន់ម៉ា។ ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការ​ស្អប់​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​កើន ​១៥០% ​ក្នុង​ទីក្រុង​ធំៗនៅ​សហរដ្ឋ​អាមេរិក។ រុស្ស៊ី​ និង​ចិន​ជំរុញ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួប​ប្រជុំ​ដើម្បី​ដោះស្រាយ​ការ​កើន​ឡើង​ភាព​តានតឹង​នយោបាយ​ពិភពលោក។ មនុស្ស ១០ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ហាង​លក់​គ្រឿង​ទេស​មួយ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG