ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៣ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ប្រកាស​ផ្អាក​សាលា​រៀន​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្តាល​យ៉ាង​តិច​២​សប្តាហ៍ ដើម្បី​បញ្ចៀស​ការ​ឆ្លង​កូវីដ។ ក្រុម​មន្ត្រី​ប្តឹង​ឲ្យ​ដក​​ថ្នាក់​ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន។ កម្ពុជា​រងគ្រោះ​​ឆ្លង​កូវីដ​១៩​ចូល​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ក្នុង​ចំណោម​ជនជាតិ​ចិន ដោយ​មិន​ទាន់​​ដឹង​ប្រភព។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌូណេស៊ី​ជំរុញ​ប្រទេស​​​អាស៊ីអាគ្នេយ៍​ ឲ្យ​បង្កើត​ផែនការ​មួយ​ដើម្បី​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ គោរព​តាម​ការ​សន្យា​រៀប​ចំ​ការ​បោះ​ឆ្នោត។ សហភាព​អឺរ៉ុប​នឹង​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​មីយ៉ាន់ម៉ា។ ម៉ាឡេស៊ី​ ប្រឈម​ការ​​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បញ្ជូន​​ជន​ជាតិ​មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​គេ​​វិញ។ ឯកអគ្គរដ្ឋទូត​អ៊ីតាលី​​ប្រចាំ​ប្រទេស​កុងហ្គោ​ ត្រូវ​បាន​​សម្លាប់​ក្នុង​ការ​ពួន​ស្ទាក់​បាញ់​​កាល​ពី​ថ្ងៃ​ចន្ទ។ ជន​ប្រដាប់​អាវុធ​ សម្លាប់​ស្ត្រី​៤នាក់​​ដែល​ធ្វើការ​ផ្នែក​សង្គមកិច្ច​ នៅ​ប្រទេស​ប៉ាគីស្ថាន។អ្នកដឹកនាំ​ភាពយន្ត​ស្រី​ផ្តល់​នូវ​ទស្សនវិស័យ​ប្លែកៗ​អំពី​តួអង្គ​ស្ត្រី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៣ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​កូវីដ​បម្លែង​ថ្មី​ក្នុង​ចង្កោម​ឆ្លង​សហគមន៍​​ទ្រង់ទ្រាយ​ធំ។ ជន​បរទេស​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា បើ​«មិន​សហការ»ក្នុង​​ប្រតិបត្តិការ​​ប្រឆាំង​ជំងឺ​កូវីដ​១៩។ អតីត​មេឃុំ​​បក្ស​សង្គ្រោះ​ជាតិ​ស្រណោះ​កិច្ចការ​មិនទាន់​សម្រេច​មុន​បក្ស​ត្រូវ​រំលាយ។ «រួមសុខ​រួម​ទុក្ខ» ​គឺ​ជា​ពាក្យ​ស្លោក​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​នៅ​សាលាក្រុង​ឡូវែល​ប្រឆាំង​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ពីរ​នាក់​បន្ថែម​ទៀត។ មេដឹកនាំ​សកម្មជន​មីយ៉ាន់ម៉ា​ប្ដេជ្ញា​តតាំង​នឹង​រដ្ឋប្រហារ​យោធា។ លោក Biden ចូលរួម​រំលែក​ទុក្ខ​អ្នក​ស្លាប់​កន្លះ​លាន​នាក់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក។ តុលាការ​ម៉ាឡេស៊ី​ផ្អាក​ការ​បញ្ជូន​ពលរដ្ឋ​មីយ៉ាន់ម៉ា ១.២០០ នាក់​ចេញ​ពី​ប្រទេស។ រដ្ឋសភា​កាណាដា​កំណត់​ថា ទង្វើ​របស់​ចិន​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ​គឺជា​អំពើ​ប្រល័យ​ពូជសាសន៍។ មេធាវី​សិទ្ធិ​មនុស្ស​អង់គ្លេស​ត្រៀម​ខ្លួន​ក្លាយ​ជា​អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ដោយ​លោក Alexei Navalny ជាប់​ឃុំឃាំង​ គណបក្ស​ប្រឆាំង​រុស្ស៊ី ប្រឈម​នឹង​អនាគត​​មិន​ប្រាកដ​ប្រជា៕

XS
SM
MD
LG