ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៣ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍ VOA ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក Patrick Murphy អំពី «សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ អ្នក​ចម្រៀង​រែប​​​ខ្មែរ​២​នាក់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ញុះ​ញង់។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​ថៃ​បន្ទោស​ការ​ផ្ទុះ​​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ទៅ​លើ​ជន​ចំណាក​ស្រុក​ខុស​ច្បាប់។ ប្រទេស​ចិន​​​​និយាយ​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​​ប្រឆាំង​ការ​រឹត​បន្តឹង​ទិដ្ឋាការ​​របស់​​អាមេរិក។ វេជ្ជបណ្ឌិត​អាហ្វហ្គានីស្ថាន​ ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​មីន។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ និយាយ​ថា​ ក្រុម​ចោរ​បច្ចេកវិទ្យា​បាន​ចូល​ក្នុង​គណនី​អ៊ីមែល​របស់​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។ ប្រព័ន្ធ​ផ្សព្វផ្សាយ​​សាធារណៈ​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​អំឡុង​ពេល​ការ​រាតត្បាត​វីរុស​កូរ៉ូណា៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៣ ធ្នូ ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរថៃថាស្រ្តីខ្មែរម្នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ ក្រោយឆ្លងដែនមិនស្របច្បាប់។ ប្រជានេសាទត្អូញត្អែរត្រីបឹងទន្លេសាបធ្លាក់ចុះ ខណៈរដូវត្រីប្រហុកមកដល់។ អ្នកច្រៀងចម្រៀងរ៉េបខ្មែរ២នាក់ នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសពួកគេពីបទ«ញុះញង់» រឿងនិពន្ធបទចម្រៀង ដែលក្រសួងវប្បធម៌យល់ថាមានអត្ថន័យរិះគន់។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump គំរាមកំហែងមិនចុះហត្ថលេខាលើកញ្ចប់ជំនួយកូវីដ១៩និងសេចក្តីព្រាងច្បាប់ផ្តល់ថវិកាដល់រដ្ឋាភិបាល។ លោកប្រធានាធិបតី Trump លើកលែងទោសមនុស្ស១៥នាក់ រួមទាំងសម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋផង។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon រងការរិះគន់ខ្លាំងចំពោះផែនការវ៉ាក់សាំង នៅពេលករណីនៃការឆ្លងកូវីដ១៩កើនឡើង។ សហភាពអឺរ៉ុបស្នើឲ្យប្រទេសសមាជិកដកបម្រាមការធ្វើដំណើរចេញចូលពីចក្រភពអង់គ្លេស។ ចំនួនប្រជាជនសហរដ្ឋអាមេរិក កើនឡើងតិចបំផុតក្នុងរយៈពេល១២០ឆ្នាំក្រោយនេះ។ លោក Bidenនឹងប្រឈមមុខជាមួយបញ្ហាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក។ ក្រុមអ្នកមានវ័យក្មេងដែលបានគាំទ្រលោក Sanders កំពុងរង់ចាំមើលថាពួកគេនឹងទទួលផលប្រយោជន៍អ្វីខ្លះបន្ទាប់ពីលោក Biden ឈ្នះឆ្នោត។ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្កោលទោសដល់ស្ថានភាពសិទ្ធិមនុស្សដែលកាន់តែដុនដាបនៅក្នុងប្រទេសបេឡារុស។ តុលាការបារាំងកាត់ទោសជន១៤នាក់ទាក់ទិននឹងការវាយប្រហារនៅការិយាល័យទស្សនាវដ្តី Charles Hebdo កាលពីឆ្នាំ២០១៥៕

XS
SM
MD
LG