កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៣ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងរំពឹងថាលោក Joe Biden ជួយសេដ្ឋកិច្ចនិងស្តារមុខមាត់អាមេរិក។ ស.រ.អ.ជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិននឹងជួយកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អត្រាឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសអូស្រ្តាលីមានការថយចុះ ប៉ុន្តែអាជ្ញាធរនៅរក្សាការប្រុងប្រយ័ត្នខ្ពស់។ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ បរាជ័យក្នុងការដោះស្រាយបញ្ហាទំនប់ទឹកដែលមានជម្លោះ៕
ព័ត៌មានពេលរាត្រី៖ ២៣ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗមានដូចជា រដ្ឋាភិបាលច្រានចោលសំណើសុំលុបបទចោទ«ញុះញង់»ពីក្រមព្រហ្មទណ្ឌ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ជម្រើសសម្រាប់កម្ពុជាក្រោយការបោះឆ្នោតនៅអាមេរិក និងការស្នើត្រួតពិនិត្យមើលប្រព័ន្ធអនុគ្រោះពន្ធ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងតែងតាំងសមាជិកដំបូងៗនៃគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃអង្គារស្អែក។ អ្នកជំនាញកំពូលផ្នែកជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក គាំទ្រវ៉ាក់សាំងកូវីដ១៩ ដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងការសាកល្បង។ ប្រទេសនានាចាប់ផ្តើមរៀបចំផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សកម្មជនហុងកុង ៣ នាក់ ជាប់ឃុំ បន្ទាប់ពីសារភាពថាបានញ៉ុះញ៉ងឲ្យមានបាតុកម្មកាលពីឆ្នាំមុន។ មនុស្សជាង ២០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងការតវ៉ាប្រឆាំងប្រធានាធិបតីកាន់តំណែងយូរអង្វែងរបស់ប្រទេសបេឡារុស។ ចិនថ្កោលទោសកតិកាសញ្ញាការពារជាតិជាប្រវត្ដិសាស្ត្ររវាងអូស្ដ្រាលី និងជប៉ុន។ សារមន្ទីរជាតិកងទ័ពជើងគោកថ្មីរបស់អាមេរិក បើកសម្ពោធក្នុងរដ្ឋ Virginia៕