ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៣ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អតីត​អ្នក​កាសែត​អាស៊ី​សេរី​សុំ​ឲ្យ​តុលាការ​កំពូល​បញ្ឈប់​កិច្ច​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​ចារកម្ម។ អង្គការ ​Human Rights​ Watch​ ថា ឧត្តម​សេនីយ៍​​កម្ពុជា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​ទិញ​សញ្ជាតិ​ស៊ីប។ គណៈកម្មការ​ទន្លេ​មេគង្គ​ថា​ចិន​ព្រម​ចែក​រំលែក​ទិន្នន័យ​ជលសាស្ត្រ​ពេញ​មួយ​ឆ្នាំ​ជាមួយ​ខ្លួន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Pompeo នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ក្រោយ​ការបដិសេធ​សំណើ​ចូល​ចាក់សាំង​របស់​យន្តហោះ​ឌ្រូន។ អនុប្រធានាធិបតី​នីហ្សេរីយ៉ា​សន្យា​រក​យុត្តិធម៌​ជូន​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ។ លោក​ Obama ធ្វើ​យុទ្ធនាការ​ឲ្យ​លោក Biden នៅ​​ក្នុងរដ្ឋ​ Pennsylvaniaដ៏សំខាន់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៣ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​បំបែក​ក្រុម​បាតុករ​នៅមុន​ស្ថានទូត​ចិន ខណៈ​សមាជិក​បក្ស​ប្រឆាំង​២​នាក់ ត្រូវ​ឃាត់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ។ អ្នក​តាម​ដាន​ថា ២៩ ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​ប្រឈម​ការ​ប្រេះឆា​នយោបាយ និង​ការ​រំលោភ​សិទ្ធិមនុស្ស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden នឹង​ប្រឈម​មុខ​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ថា អ៊ីរ៉ង់​និង​រុស្ស៊ី​ចាប់ផ្តើម​វាយ​ប្រហារ​ថ្មី​លើ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក។ នាយក​រដ្ឋមន្ត្រី​ថៃ​លុបចោល​បទ​បញ្ជា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ទោះជា​ការ​តវ៉ា​នៅ​បន្ត​ធ្វើ​ក៏ដោយ។ លោក Pompeo នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី​ខាង​ត្បូង ស្រប​ពេល​ដែល​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង។ នាយក​ទីភ្នាក់ងារ​ចារកម្ម​អង់គ្លេស​និយាយ​ថា ចិន​ជា​ការ​គំរាម​កំហែង​ធំបំផុត​ក្នុង​រយៈពេល​វែង​សម្រាប់​ប្រទេស​អង់គ្លេស។ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២០ នេះ​អាច​មិន​ដូច​ការ​បោះឆ្នោត​ឯ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។ មូលហេតុ​ដែល​នាំឲ្យ​ការ​ស្ទង់​មតិ​អ្នក​បោះឆ្នោត​ឆ្នាំ ២០២០ អាច​ត្រឹមត្រូវ​ជាង​ការ​ស្ទង់មតិ​ឆ្នាំ ២០១៦៕

XS
SM
MD
LG