កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២២ កញ្ញា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋរស់នៅភូមិចម្លងគោ ខេត្តកោះកុង នៅតែបារម្ភការបណ្តេញចេញដោយក្រុមហ៊ុនចិន UDG ដែលរងទណ្ឌកម្មពីអាមេរិក។ ព័ត៌មានអន្តរជាតិវិញមានដូចជា បក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋខ្វែងគំនិតគ្នារឿងតែងតាំងចៅក្រមតុលាការកំពូលថ្មីរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបជួបមេដឹកនាំបក្សប្រឆាំងរបស់ប្រទេសបេឡារុស។ មន្ត្រីយោធាកោះតៃវ៉ាន់និយាយថា ខ្លួនមានសិទ្ធិក្នុងការវាយបកប្រឆាំងការគំរាមកំហែងរបស់ចិន។ រូបសំណាករបស់លោកស្រី Ginsburg នឹងត្រូវសាងសង់នៅទីក្រុងញូវយ៉ក។ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាក្នុងសហរដ្ឋអាមេរិក កើនជិតដល់ចំនួន២សែននាក់ហើយ។ ប្រាសាទបុរាណសតវត្សទី១៧ Taj Mahal (អាន តាច ម៉ាហាល) ដ៏ល្បីល្បាញរបស់ឥណ្ឌា ត្រូវបានបើកឲ្យភ្ញៀវចូលទស្សនាវិញ។ នៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងតំបន់ភ្នំហេមពាន្ដ ការជួបពេទ្យតាមអ៊ីនធើណិតនាំឱ្យមានការថែទាំសុខភាពទំនើប៕
ព័ត៌មានពេលរាត្រី៖ ២២ កញ្ញា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ប្រាប់មេដឹកនាំពិភពលោកថា ប្រទេសក្រីក្ររងគ្រោះដោយសារនយោបាយសិទ្ធិមនុស្សរបស់ប្រទេសអភិវឌ្ឍន៍។ អតីតមន្ត្រីបក្សប្រឆាំង លោក អឿ ណារិទ្ធ និយាយពី«ការគំរាមកំហែង» ក្រោយនគរបាលដោះលែង។ សហរដ្ឋអាមេរិកបន្តជំរុញកម្ពុជាឲ្យគោរព«គោលការណ៍រួម»នៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ពិចារណាលើស្ត្រី ៥ រូបសម្រាប់តំណែងចៅក្រមតុលាការកំពូល។ មហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំជាប្រវត្តិសាស្ត្រនៅថ្ងៃអង្គារ ទី២២ ខែកញ្ញា។ តៃវ៉ាន់ជំទាស់នឹងការណ៍ដែលចិនច្រានចោលព្រំដែនសមុទ្ររវាងតៃវ៉ាន់និងចិន។ វៀតណាមកាត់ទោសមនុស្ស ២០ នាក់ឲ្យជាប់ពន្ធនាគារពីបទប្រព្រឹត្តអំពើភេរវកម្ម។ អ្នករិះគន់ប្រធានាធិបតីចិនត្រូវកាត់ទោសជាប់ពន្ធនាគារ ១៨ ឆ្នាំ ពីបទពុករលួយ។ បក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋខ្វែងគំនិតគ្នារឿងតែងតាំងចៅក្រមតុលាការកំពូលថ្មីរបស់សហរដ្ឋអាមេរិក។ លោក Trump និងលោក Biden ធ្វើការឃោសនាបោះឆ្នោតផ្ទុយគ្នា។ ការស្លាប់របស់លោក Chad Boseman បន្សល់ទុកនូវស្លាកស្នាមគួរឲ្យសង្វេគមួយសម្រាប់ឆ្នាំ២០២០ ដ៏អាប់អ៊ួរ៕