កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២២ សីហា ២០២១
ព័ត៌មានសំខាន់ៗមាន មន្រ្តីរាជបណ្ឌិត្យសភាជំរុញអាមេរិកកុំរិះគន់ប្រជាធិបតេយ្យ បើចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ រដ្ឋាភិបាលអន្តរាគមន៍ទិញផ្លែមៀន បញ្ចៀសវិបត្តិមិនអាចលក់ទៅប្រទេសថៃ។ អ្នកវិភាគជំរុញឱ្យចិន និងកម្ពុជាពិចារណាឡើងវិញលើកញ្ចប់សំណងពាក់ព័ន្ធនឹងគម្រោងទំនប់វារីអគ្គិសនី៕
ព័ត៌មានពេលរាត្រី៖ ២២ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍កម្ពុជាច្នៃប្រតិដ្ឋ៖ អ្នកគូររូបខ្មែរអាមេរិកាំងនៅហូលីវូដគ្រោងជំរុញភាពច្នៃប្រតិដ្ឋនៅមាតុភូមិកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមាន តើក្រុមតាលីបង់ជានរណា? ហេតុដូចម្តចបានជាហ្វីលីពីនជ្រើសរើសយកអាមេរិកជាជាងចិន? ក្រសួងយុត្តិធម៌អាមេរិកព្រមានពួករដ្ឋអំពីការត្រួតពិនិត្យបញ្ជីក្រោយការបោះឆ្នោត។ ក្រុមហ៊ុននីហ្សេរីយ៉ាប្រើប្រាស់ធ្យូងកែច្នៃពីសំបកដូងដើម្បីកាត់បន្ថយការកាប់ព្រៃឈើ៕