ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងរ៉ែនិងថាមពលចាប់ផ្តើមរឹតបន្តឹងការលក់ហ្គាសតាមផ្ទះល្វែង ក្រោយមានករណីផ្ទុះស្លាប់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Mike Pence គាំទ្រចៅហ្វាយនាយដែលមានការទាមទារច្រើន។ មន្ត្រី WHO ស្នើឲ្យមានការចែកចាយវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមធម៌នៅក្នុងទ្វីបអាហ្វ្រិក។ លោក Biden បង្ហាញផែការប្រយុទ្ធនឹងកូវីដ១៩ដែលរួមមានការតម្រូវឲ្យពាក់ម៉ាស់ទូទាំងអាមេរិក។ មេដឹកនាំប្រឆាំងនៅរុស្ស៊ីត្រូវព្យាបាលនៅមន្ទីរពេ្យក្រោយការសង្ស័យថាត្រូវបំពុល។ មន្ត្រីថៃថា ចិនត្រៀមខ្លួននឹងចែកចាយទិន្នន័យអំពីលំហូរទឹកទន្លេមេគង្គ។ អគ្គិភ័យឆេះឡើងនៅរោចក្រវារីអគ្គិសនីឥណ្ឌា និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ទិន្នន័យចិនបង្ហាញថា ទូកនេសាទវៀតណាមជាច្រើនចូលនេសាទក្នុងដែនសមុទ្រកម្ពុជា។ ដោយមិនចង់បន្តអំណាចនយោបាយពីឪពុក កូនៗរបស់វរជននៃគណបក្សកុម្មុយនិស្តចិនជ្រើសរើសទៅរស់នៅឯប្រទេសក្រៅ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកចុះថយ ៩,៥% ពីខែមេសាដល់ខែមិថុនា។ ច្បាប់សន្តិសុខជាតិថ្មីធ្វើឲ្យទីក្រុងហុងកុងបាត់បង់ឋានៈជាមណ្ឌលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រចាំទ្វីបអាស៊ី។ អង្គការWHO ថា ការព្យាបាលធ្មេញមិនចាំបាច់គួរត្រូវលើកពេល ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ ជីវប្រវត្តិរបស់លោកស្រី Melania Trump៖ ពីតារាបង្ហាញម៉ូតនិងជនអន្តោប្រវេសន៍ មកជាភរិយាប្រធានាធិបតីអាមេរិក។ ភាពច្របូកច្របល់ដោយសារជំងឺកូវីដ១៩ក្នុងទ្វីបអាហ្វ្រិកនាំឱ្យក្រុមជ្រុលនិយមឆ្លៀតឱកាសធ្វើសកម្មភាពភេរវកម្ម៕

XS
SM
MD
LG