កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ២២ កក្កដា៖ កិច្ចព្រមព្រៀងមិនឈ្លានពានគ្នាស្តីពីជម្លោះសមុទ្រ ទំនងជាការសាកល្បងការតាំងចិត្តរបស់ចិន
ព័ត៌មាននៅថ្ងៃនេះមានដូចជា ក្រុមអ្នកជំនាញនិយាយថា កិច្ចព្រមព្រៀងមិនឈ្លានពានគ្នាស្តីពីជម្លោះសមុទ្រ ទំនងជាការសាកល្បងមើលពីការតាំងចិត្តរបស់ចិនលើច្បាប់អន្តរជាតិ។ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ារិះគន់ជំនួបសម្ងាត់ជាមួយលោកស្រី Aung San Suu Kyi និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ២២ កក្កដា៖ ពលរដ្ឋមួយចំនួនចេញទៅស្រុកកំណើត ដើម្បីប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ពួកគេ
ព័ត៌មាននៅថ្ងៃនេះមានដូចជា ពលរដ្ឋមួយចំនួនចេញទៅស្រុកកំណើត ដើម្បីប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ពួកគេ។ ការចាកចេញរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិធ្វើឱ្យមានការចាប់អារម្មណ៍លើតួកគី។ នូវែលសេឡង់និងអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាបាល់ទាត់ពិភពលោកស្ត្រី និងព័ត៌មានផ្សេងទៀត៕