កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២២ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីក្រសួងការបរទេសថាមិនទាន់មានទិន្នន័យពលករខ្មែរឆ្លងកូវីដ១៩ នៅថៃ ខណៈអាជ្ញាធរកំពុងជួយពលករដែលលំបាកខ្លាំង។ ជំងឺកូវីដ១៩បន្តឆ្លងក្នុងចំណោមព្រះសង្ឃ ខណៈករណីឆ្លងទូទាំងប្រទេសមិនទាន់ធូរស្រាល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកការទូតអាមេរិកថា អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងផ្ញើសារច្បាស់លាស់មួយទៅកូរ៉េខាងជើង។ រដ្ឋាភិបាលក្រុងប៉េកាំងភ្ជាប់កិច្ចសហប្រតិបត្តិការផ្នែកអាកាសធាតុទៅនឹងទំនាក់ទំនងរវាងចិននិងអាមេរិក។ ទីភ្នាក់ងារព័ត៌មាន Ifax ថា រុស្ស៊ីនិងមីយ៉ាន់ម៉ាធ្វើកិច្ចសហប្រតិបត្តិការទៅលើការផ្គត់ផ្គង់អាវុធ។ វ៉ាក់សាំង Johnson & Johnson មិនសូវបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងថ្មីដែលតា។ ចំនួនមនុស្សស្លាប់ជាង ៤ លាន ១ សែននាក់ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃពុធ។ រដ្ឋបាលលោក Biden ពិបាកបង្កើនអត្រាអ្នកចាក់វ៉ាក់សាំង ខណៈជំងឺកូវីដ១៩កើនឡើង។ កិច្ចចរចារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់នឹងបន្ត ស្របពេលមានការខ្វះខាតបន្ទះអេឡិចត្រូនិក Semiconductor ក្នុងសាកលលោក៕
ព័ត៌មានពេលរាត្រី៖ ២២ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អាមេរិកចោទជនជាតិចិនថា លួចទិន្នន័យពីកម្ពុជាទាក់ទងនឹងការពិភាក្សាអំពីទន្លេមេគង្គ។ រដ្ឋាភិបាលព្រមានចាត់វិធានការលើអ្នកទិញឧបករណ៍តេស្តរហ័សកូវីដ១៩ពីរដ្ឋយកទៅលក់លើទីផ្សារ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «ស្ថានភាពជួញដូរមនុស្សនៅកម្ពុជាកាន់តែអាក្រក់ក្នុងអំឡុងពេលកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្តេជ្ញាបន្តតតាំងជាមួយចិនអំពីគ្រឿងញៀន។ អ្នកកាសែតថា ពួកគេត្រូវបានឃ្លាំមើលជាប្រចាំបន្ទាប់ពីការបញ្ចេញកម្មវិធី Pegasus Spyware។ នាយកពិធីសម្ពោធកីឡាអូឡាំពិកត្រូវដកចេញព្រោះនិយាយកំប្លែងអំពីការសម្លាប់រង្គាល។ របាយការណ៍ថា ចិនពិចារណាការចាក់វ៉ាក់សាំងបរទេសដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន។ ប្រទេសចិនថាខ្លួនភ្ញាក់ផ្អើលនឹងផែនការ WHO សិក្សាប្រភពជំងឺកូវីដ១៩។ កីឡាអូឡាំពិកដែល«គ្មានភាពរីករាយ» ប្រឹងប្រែងទាក់ទាញអ្នកទស្សនា៕