ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បុរស​ខ្មែរ​២៦​នាក់​ទៀត​​ឆ្លង​កូវីដ​១៩ នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​មាន​១៩៧​នាក់​ រួម​ទាំង​អាមេរិកាំង២​នាក់។ កម្ពុជា-​ចិន​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​ភាគី​ទាំងពីរ​ថា​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន។ តុលាការ​ព្រមាន​លោក កឹម សុខា មិន​ឲ្យ​ប្រើ​សិទ្ធិ​ហួស​ការ​កំហិត​របស់​តុលាការ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាវា​ចម្បាំង​របស់​ឥណ្ឌា​ និង​សហរដ្ឋអាមេរិក​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​មហាសមុទ្រ​ឥណ្ឌា។ លោក Trump នឹង​បញ្ជូន​កងកម្លាំង​សហព័ន្ធ​ទៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត​ដើម្បី​បង្ក្រាប​បាតុកម្ម​ប្រឆាំង​ការ​រើសអើង​ជាតិសាសន៍។ ចិន​ព្រមាន​ពី​ផលវិបាក​ផ្នែក​ពាណិជ្ជកម្ម បន្ទាប់ពី​អង់គ្លេស​ដាក់​បម្រាម​លើ​ក្រុមហ៊ុន Huawei រឿង​បច្ចេកវិទ្យា 5G។ សហរដ្ឋអាមេរិក​និង​អង់គ្លេស​​កាន់​តែ​មើល​ឃើញ​ពី​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ចិន។ ជំងឺ​កូវីដ១៩ ឆ្លង​រាតត្បាត​ដល់​ទីក្រុង​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​បារម្ភ​ថា កង្វះ​យន្តការ​តាមដាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ខ្លះ​មិន​ទទួល​បាន​ជំនួយ​សង្គម​ពី​រដ្ឋ​ក្នុង​គ្រា​មាន​ជំងឺ​កូវីដ១៩។ ក្រុម​សកម្មជន​បរិស្ថាន​ជាង​៨០ ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បិទ​អាជីវកម្ម​ឈើ​របស់​ក្រុម​ហ៊ុន​ចំនួន​ពីរ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​បញ្ជា​ឲ្យ​ចិន​បិទ​ស្ថានកុងស៊ុល​ខ្លួន​ក្នុង​រដ្ឋ​តិចសាស់។ ចំនួន​អ្នក​​ឆ្លង​​​ជំងឺ​កូវីដ​១៩​នៅ​ជុំវិញ​ពិភពលោក​បាន​កើន​ដល់​ជាង​១៥​លាន​នាក់។ រដ្ឋាភិបាល​ថៃ​សម្រេច​ពន្យារ​វិធាន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដល់​ចុង​ខែ​សីហា។ លោក Biden បង្ហាញ​គម្រោង​បង្កើត​ការងារ​ថ្មី​ចំនួន ៥ លាន​ការងារ​ក្នុង​ផ្នែក​ផលិតកម្ម៕

XS
SM
MD
LG