ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២២ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្ស​​ព្រួយ​បារម្ភ​បន្ថែម​ទៀត​​អំពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្រោយ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣​នាក់។ ក្រុមហ៊ុន​អូស្ត្រាលី​ចាប់ផ្តើម​អាជីវកម្ម​អណ្តូង​រ៉ែ​មាស​សម្រាប់​ពាណិជ្ជកម្ម​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សង្គម​ស៊ីវិល​បារម្ភការ​រឹត​ត្បិត​សេរីភាព ក្រោយ​អ្នក​យក​ព័ត៌មាន​ម្នាក់​ត្រូវ​ហាម​ឃាត់​​មិន​ឲ្យ​ថត​​វីដេអូ​ទាក់​ទង​នឹង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​បណ្តែត​ទឹក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​បាន​ត្រូវ​បណ្តេញ​ចេញ​​ពី​តំណែង​នៅ​ក្នុង​ការបោះឆ្នោត​មិន​ទុកចិត្ត​នៅ​ក្នុង​សភា​ជា​លើក​ទី១។ សហភាព​អឺរ៉ុប​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​លើ​ប្រទេស​បេឡារុស។ កាសែត​គាំទ្រ​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ HK Apple Daily អាច​ឈប់​បោះពុម្ព​ផ្សាយ​នៅ​សប្តាហ៍​នេះ។ ប្រទេស​ជប៉ុន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​ធ្វើការ។ អាល្លឺម៉ង់​ចាប់ខ្លួន​អ្នក​វិទ្យាសាស្ត្រ​រុស្ស៊ី​ម្នាក់​អំពី​ការ​ធ្វើ​ចារកម្ម​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ប្រេសិត​កំពូល​អាមេរិក​ថា ការ​វាយ​ប្រហារ​របស់​ចិន​លើ​«កងកម្លាំង​បរទេស»គំរាម​កំហែង​ដល់​ជំហរ​ជាសាកល​របស់​ហុងកុង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២២ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រំពឹង​ចំណូល​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ពី​អាជីវ​កម្ម​រ៉ែ​មាស​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​អូស្រ្តាលី។ ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​​បារម្ភ​អំពី​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន។ ក្រុម«ស្ត្រី​ថ្ងៃ​សុក្រ»​បន្ត​ការ​តវ៉ា ខណៈ​សម្ពាធ​ពី​ខាងក្រៅ​ឲ្យ​ដោះលែង​ស្វាមី​មិនទាន់​មាន​លទ្ធផល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​ចូលរួម​សន្និសីទ​អំពី​ប្រទេស​លីប៊ី។ សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀត​ប្រឆាំង​ប្រទេស​មីយ៉ាន់ម៉ា។ កូរ៉េ​ខាង​ជើង​ផ្តល់​សារ​​មិន​ច្បាស់​លាស់​​​ស្តី​ពី​ការ​​ចរចា​ជា​មួយ​សហរដ្ឋ​អាមេរិក។ ប្រតិបត្តិការ​របស់​តួកគី​បង្កើន​ជម្លោះ​ក្នុង​ចំណោម​ពួក​ឃឺដ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ អង្គការ​ UNESCO ផ្តល់​យោបល់​​ឲ្យ​បញ្ចូល​តំបន់​​ផ្កាថ្ម​ប៉ប្រះទឹក​របស់​អូស្ត្រាលី​ក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ អ៊ីស្រាអែល​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​អំពី​ការ​រត់​ជាន់​គ្នា​ក្នុង​ពិធី​បុណ្យ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។ អង្គការ​សហប្រជាជាតិ​ថា​​ជំនួយ​ស្បៀង​អាហារ​មិន​បាន​ទៅ​ដល់​​តំបន់ Tigray ទេ​ ហើយ​ប្រជាជន​កំពុង​តែ​ស្លាប់ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG