ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២២ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្មវិធី COVAX ទំនង​ពន្យារ​ការ​ដឹក​វ៉ាក់សាំង​មក​កម្ពុជា ដោយសារ​មហន្តរាយ​កូវីដ​នៅ​ឥណ្ឌា។ ពិធីការិនី​ MyTV អះអាង​ថា ​នាង​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ ហើយនាង​​ប្រើ​កាំបិតដើម្បី​​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក ឆឺយ ឧត្តមរស្មី កូន​ប្រុស​របស់​លោក ឈុត វុទ្ធី បាន​ទទួល​បណ្ណ​កិត្តិយស​ពី​អភិបាល​ក្រុង​ឡូវែល​និង​ព្រឹទ្ធសភា រដ្ឋសភា​រដ្ឋ Massachusetts។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីស្រាអែល​និង​ក្រុម Hamas ចាប់ផ្ដើម​ការ​ឈប់បាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​គ្មាន​លក្ខខណ្ឌ។ អង្គការ​សហប្រជាជាតិ​ស្វែងរក​ការ​គាំទ្រ​ពី​អន្តរជាតិ​ចំពោះ​វិបត្តិ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ២២ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ប៉ូលិស​ខ្មែរ-អាមេរិកាំងលោក Jimmy Inn ​ពលី​ក្នុង​បេសកកម្មត្រូវគេ​ចងចាំ​ជា​វីរបុរស​និង​ជា​អ្នក​ជួយ​សង្គម។ តុលាការ​មិនទាន់​មាន​ចំណាត់ការ​លើ​អតីត​ឧកញ៉ា ឌួង ឆាយ ក្រោយ​បញ្ចប់​ភាព​ជា​សង្ឃ​រួចហើយ។ បទសម្ភាសន៍ VOA៖ និស្សិត Fulbright ជម្នះ​សម្ពាធ​ផ្លូវចិត្ត​ពេល​សិក្សា​នៅ​អាមេរិក ក្នុង​ពេល​កូវីដ១៩ រាតត្បាត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ថៃ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ ខណៈ​ការ​ចាក់​វ៉ាក់សាំង​មាន​ភាព​យឺតយ៉ាវ។ ធនាគារ​កណ្តាល​ចិន​សហការ​ជាមួយ​ក្រុមហ៊ុន Ant និង Tencent ដើម្បី​បង្កើត​រូបិយវត្ថុ​ឌីជីថល៕

XS
SM
MD
LG