ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ២២ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​និង​វៀតណាម ចុះ​ហត្ថលេខា​ពង្រឹង​វិស័យ​សំខាន់ៗ​រួមទាំង​ការពារ​ជាតិ ក្នុង​ពេល​ទស្សនកិច្ច​ប្រធានាធិបតី​វៀតណាម។ កូន​ស្រី​ជន​អន្តោប្រវេសន៍​ខ្មែរ​កាត់​ចិន នឹង​ចូល​ប្រកួត​ដើម្បី​អសនៈ​សភា​សហរដ្ឋ​អាមេរិក​ជា​លើក​ទី២។ តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​​មន្ត្រី​នគរបាល​២​រូប ​ពាក់​ព័ន្ធ​ការ​កាន់​កាប់ ​និ​ង​ទន្រ្ទាន​ដីព្រៃ​លិច​ទឹក​តំបន់​៣។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចិន​វាយបក​លើ​ការ​រិះគន់​ទាក់ទិន​នឹង​បញ្ហា​ក្នុង​តំបន់​ស៊ីនជាំង តំបន់​ទីបេ និង​ទីក្រុង​ហុងកុង។ រុស្ស៊ី​ព្រមាន​ចាត់​វិធានការ​ប្រឆាំង​ការ​គំរាមកំហែង​របស់​បស្ចិម​ប្រទេស​រឿង​អ៊ុយក្រែន។ វីរុស​បំប្លែង​ថ្មី​អូមីក្រុង ក្លាយជា​វីរុស​កូវីដ១៩ នាំ​មុខ​គេ​នៅ​សហរដ្ឋ​អាមេរិក។ ចិន សន្យា​បញ្ចៀស​មិន​ឱ្យ​មាន​អនុត្តរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជាការពិត​មែន ឬ​យ៉ាង​ណា និង​ព័ត៌មាន​ផ្សេងៗទៀត៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២២ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជាមានដូចជា កម្ពុជា​និងវៀតណាម​ឯកភាព​គ្នា​​មិន​ឲ្យកម្លាំង​អមិត្តប្រើប្រាស់​ទឹក​ដី​រៀងៗខ្លួន​ ក្នុងវិស័យ​ការ​ពារ​ជាតិ។ មេគណបក្ស​ម្នាក់​ និង​ជនសង្ស័យ​ជាង​១០នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​​ ពាក់​ព័ន្ធ​នឹងអំពើ​ប្លន់​គ្រឿង​ពេជ្រ។ តុលា​ការ​ក្រុង​ភ្នំពេញ​ លើក​ពេល​​​សវ​នាការ​សកម្ម​ជនបក្ស​ជំទាស់​២រូប​ ដែលត្រូវ​​បញ្ជូន​មក​ពី​ថៃ។​​​​​​ កម្មករ​នយោជិត​​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្តេជ្ញា​បន្ត​​កូដកម្ម លុះត្រា​តែមាន​ដំណោះស្រាយ​អាច​ទទួល​យក​បាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា លោក Biden ប្រកាស​ពី​កិច្ច​ប្រឹងប្រែង​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​ការ​កើនឡើង​​ការ​ឆ្លង​​វីរុស​អូមីក្រុង។ ប្រទេស​ថៃ​តម្រូវ​ឡើង​វិញ​ការ​ធ្វើ​ចត្តាឡីស័ក​បង្ការ​​ជំងឺ​កូវីដ១៩ ​ដោយ​​សារ​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​អូមីក្រុង។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើង​ដល់​២៧​នាក់។ ក្រុម​សិទ្ធិ​មនុស្ស​ថា កងកម្លាំង​តំបន់ Amhara នៅ​អេត្យូពី​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​តំបន់ Tigray។ កម្មវិធី​ព័ត៌មាន​អវកាស​ខែនេះ ស្តីពី​ការប៉ះ​ព្រះអាទិត្យ​និង​មើល​ប្រវត្តិ​ចក្រវាឡ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG