កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២២ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាបង្កើនវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ចំពេលមានការឆ្លងក្នុងសហគមន៍នៅប្រទេសថៃ។ លោក ស ខេង ថា អ្នកជំទាស់ទាញផលចំណេញពីហិង្សារបស់អាជ្ញាធរ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ជនជាតិអាស៊ីមានស្ត្រេសពិសេសទាក់ទងកូវីដ១៩។ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មីលោកJoe Biden បានត្រៀមខ្លួននឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃចន្ទ។ វៀតណាមថាខ្លួននឹងជួបជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក ដើម្បីពិភាក្សារឿងដែលសំខាន់ខ្លាំង។ អង់គ្លេសរកឃើញបុរស២នាក់មានទោសក្នុងសំណុំរឿងនៃការស្លាប់ជនជាតិវៀតណាម ក្នុងឡានដឹកទំនិញ។ តារាសម្តែងថៃត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ គណៈរដ្ឋមន្ត្រីជប៉ុន អនុម័តថវិកាការពារជាតិបន្ថែម ខណៈអាចមានការគំរាមកំហែង។ ភាគីក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រៀមខ្លួនចំពោះលទ្ធភាពនៃការចូលរួមវិញរបស់សហរដ្ឋអាមេរិក៕
ព័ត៌មានពេលរាត្រី៖ ២២ ធ្នូ ២០២០
អង្គការ WHO ថាគ្មានសភ្តុតាងថាប្រភេទជំងឺកូវីដ១៩ដែលវិវត្តថ្មីកាចសាហាវឬធ្ងន់ធ្ងរជាង មុន ឡើយ។ អាជ្ញាធរថៃប្រាប់អ្នកដែលបានទៅផ្សារលក់គ្រឿងសមុទ្រនៅខេត្ត Samut Sakhon ឲ្យទៅធ្វើតេស្តរកជំងឺកូវីដ១៩ ស្របពេលករណីឆ្លងកើនឡើង។ លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានទទួលការចាក់វ៉ាក់សំាងកូវីដ១៩ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីច័ន្ទទី២១ ខែធ្នូ ដើម្បីបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកាំងថា ការចាក់វ៉ាក់សាំងនេះ គឺមានសុវត្ថិភាព។ សមាជិកសភាសហរដ្ឋអាមេរិកអនុម័តថវិកា ៩០០ ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩។ រដ្ឋមន្ត្រីក្រសួងយុត្តធម៌ដែលទើបលាលែងពីតំណែងកាន់ដាក់ខ្លួឲ្យឆ្លាយពីលោក Trump៕