កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២២ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន កម្ពុជា ត្រូវការគ្រូជំនាញអប់រំពិសេសបន្ថែម ដើម្បីជួយម្តាយឪពុកដែលមានកូនអូទីហ្សឹម។ រីឯព័ត៌មានអន្តរជាតិវិញមាន ក្រុមទាហានផ្តាច់ខ្លួនចេញពីយោធាមីយ៉ាន់ម៉ា បញ្ចុះបញ្ចូលក្រុមផ្តាច់ខ្លួនផ្សេងទៀតឱ្យរួមផ្តុំគ្នា។ អង្គការសហប្រជាជាតិ អនុម័តយន្តការច្បាប់ដើម្បីការពារអ្នកការពារបរិស្ថាន៕
ព័ត៌មានពេលរាត្រី៖ ២២ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អ្នកពាក់ព័ន្ធរិះគន់ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជ្រកកោននៅថៃ ហើយបញ្ជូនមកជាប់ឃុំនៅកម្ពុជា។ គ្រួសារជំរុញស្វែងរកជនបង្កការកាប់សម្លាប់សកម្មជនគណបក្សប្រឆាំងនៅរាជធានីភ្នំពេញ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«ការស្តារនយោបាយកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមាន មនុស្ស៥នាក់ស្លាប់និងជាង៤០នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបើកបុកការដើរក្បួននៅអាមេរិក។ លោក Xi ថា ចិន នឹងមិនព្យាយាមគ្របសង្កត់លើតំបន់អាស៊ីអាគ្នេយ៍នោះទេ។ ជើងឯកកីឡាវាយកូនបាល់ ឬវាយតឺនីសចិនដែលបាត់ខ្លួន និយាយថា អ្នកស្រីមានសុវត្ថិភាព។ លោក Fauci ជំរុញឲ្យប្រជាពលរដ្ឋអាមេរិកាំងដែលចាក់វ៉ាក់សាំងពីរដូសរួច ចាក់ដូសជំរុញ។ បទបញ្ញត្តិថ្មីរបស់ក្រុមតាលីបង់ហាមឃាត់ការផ្សាយទូរទស្សន៍រឿងភាគដែលមានសិល្បការិនី។ សេតវិមាន៖ គម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើរ នឹងចាប់ផ្តើមគម្រោង៥០៕