កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២២ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីកម្ពុជាហៅការស្នើរបស់សមាជិកសភាអាមេរិកឲ្យដាក់ទណ្ឌកម្មរដ្ឋាភិបាលថា«រឿងច្រំដែល»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិថា ប្រទេសចំនួនបួនអាចនឹងមានគ្រោះទុរ្ភិក្ស។ ជម្លោះនានាគំរាមកំហែងដល់ការបោះឆ្នោតជាតិក្នុងប្រទេសសូម៉ាលី។ អឺរ៉ុបសង្ឃឹមទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកប្រសើរឡើង តែមិនសង្ឃឹមថា ដូចមុនទេ។
ព័ត៌មានពេលរាត្រី៖ ២២ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បងស្រីសកម្មជនថៃបាត់ខ្លួនមកដល់កម្ពុជា ដើម្បីស្វែងរកការពិត។ នៅក្នុងកម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៨ នេះ មានការពិភាក្សាអំពី សក្តានុពលនៃទីក្រុងភ្នំេពញនិងធនធានមនុស្សក្នុងការធ្វើការទូតសេដ្ឋកិច្ច។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden និងក្រុមមេដឹកនាំពិភពលោកពិភាក្សាគ្នាអំពីបញ្ហាសាកល។ ទីក្រុងនានាទាក់ទាញអ្នកធ្វើការពីផ្ទះ ដោយការផ្តល់ប្រាក់និងការសន្យាពីសហគមន៍រាក់ទាក់៕