កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២២ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អ្នកកាសែតជើងចាស់អាមេរិក មើលមិនឃើញលទ្ធភាពពិនិត្យឡើងវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពលរដ្ឋនិងក្រុមសិទ្ធិមនុស្ស ស្នើរដ្ឋាភិបាលដោះសា្រយសំណងដីធ្លីឲ្យបានសមរម្យ និងបញ្ឈប់ការបណ្តេញចេញ។ របាយការណ៍ថ្មីរបស់សមាគមខេមបូចា៖ អ្នកសារព័ត៌មាន បន្តរងការយាយីពីអាជ្ញាធរមូលដ្ឋាន។ រីឯព័ត៌មានអន្តរជាតិវិញមាន ក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា ស្វាគមន៍ការដកមេដឹកនាំរបបយោធាចេញពីកិច្ចប្រជុំកំពូលអាស៊ាន និងស្នើសុំឱ្យអញ្ជើញពួកគេជាតំណាង៕
ព័ត៌មានពេលរាត្រី៖ ២២ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន សង្គមស៊ីវិលថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានសារៈសំខាន់ក្នុងដំណើររក្សាសន្តិភាពប្រទេស។ ៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស យុវជនមួយចំនួនជំរុញឲ្យរដ្ឋាភិបាលបន្តអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។ រដ្ឋាភិបាលប្រកាសបើកសាលារៀនទូទាំងប្រទេស ខណៈអ្នកជំនាញស្នើឲ្យពង្រឹងវិធានការការពារ។ មរតកកិច្ចព្រមព្រៀងប៉ារីស បន្តដល់អ្នកជំនាន់ក្រោយដោយលទ្ធផលមិនទាន់ពេញលេញ។ បទសម្ភាសន៍ VOA៖ សហព័ន្ធខ្មែរក្រោម រិះគន់អាជ្ញាធរវៀតណាមរឿងចាប់ខ្លួនសកម្មជនដោយសារសេរីភាពបញ្ចេញមតិ។ រីឯព័ត៌មានអន្តរជាតិវិញមាន សន្និសីទអង្គការសហប្រជាជាតិស្ដីពីជនភៀសខ្លួន ផ្ដោតលើវិបត្តិនៅអាហ្វហ្គានីស្ថាននិងអេត្យូពី៕