ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២២ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ថា កុំឲ្យ​រដ្ឋាភិបាល​រារាំង​ចូល​ប្រទេស ខណៈ​តុលាការ​កោះហៅ​ពួកគេ​ចូល​សវនាការ។ អ្នក​តាម​ដាន​ថា ២៩ ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​ប្រឈម​ការ​ប្រេះឆា​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ទឹក​ជំនន់​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣៤ ​នាក់​​ក្នុង​ប្រទេស​​កម្ពុជា​ និង​ជាង​១០០​​ នាក់​ក្នុង​ប្រទេស​​វៀតណាម។ លោក​ហ៊ុន សែន ​ព្រមាន​ក្រុម​បាតុករ​ប្រឆាំង​ចិន​នៅ​ទិវា​​រំឭក​​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជប៉ុន និង​ឥណ្ឌូណេស៊ី​ ព្រមព្រៀង​គ្នា​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​ការពារ​ជាតិ និង​សេដ្ឋកិច្ច។ មជ្ឈមណ្ឌល​ CDC ថា ​មនុស្ស​​ជិត​៣សែន​នាក់​បាន​ស្លាប់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០២០ ហើយ​២ភាគ៣​ ជាប់​ទាក់​ទិន​នឹង​ជំងឺ​កូវីដ១៩។ ការ​រត់​ជាន់​គ្នា​និង​ការវាយ​ប្រហារ​នៅ​កន្លែង​ផ្សេងៗ​គ្នា​នៅ​អាហ្វហ្គានីស្ថាន​​ ​បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២២ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អង្គការ ​Human Rights​ Watch​ ថា ឧត្តមសេនីយ៍​​កម្ពុជា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​ទិញ​សញ្ជាតិ​ស៊ីប។ អតីត​អ្នក​កាសែត​អាស៊ី​សេរី​សុំ​ឲ្យ​តុលាការ​កំពូល​បញ្ឈប់​កិច្ច​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​ចារកម្ម។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ​មាន​ការ​ពិភាក្សា​អំពី «គណបក្ស​សង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​ជុំវិញ​ពិភព​លោក​ប្រឆាំង​នឹង​ចិន​នៅ​ខួប​សន្តិភាព​ទីក្រុង​ប៉ារីស»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden នឹង​ប្រឈម​មុខ​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោកBiden រៃ​អង្គាស​ថវិកា​បាន​ច្រើន​ជាង​លោក Trump នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ថា អ៊ីរ៉ង់​និង​រុស្ស៊ី​ចាប់ផ្តើម​វាយ​ប្រហារ​ថ្មី​លើ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក។ នាយក​រដ្ឋមន្ត្រី​ថៃ​លុបចោល​បទ​បញ្ជា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ទោះជា​ការ​តវ៉ា​នៅ​បន្ត​ធ្វើ​ក៏ដោយ។ លោក Pompeo នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី​ខាង​ត្បូង ស្រប​ពេល​ដែល​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង៕

XS
SM
MD
LG