កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២១ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាត្រៀមចំណាយ១,៤ពាន់លានដុល្លារទប់កូវីដក្នុងឆ្នាំ២០២១និងព្យាករសេដ្ឋកិច្ចកើនត្រឹម២,៤%។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអូស្ត្រាលីទទួលស្គាល់ថាមិនអាចជួយអតីតបុគ្គលិក។ អតីតយុទ្ធជនយោធាអាមេរិកាំង«តក់ស្លុត»នឹងការចូលកាន់កាប់យ៉ាងរហ័សរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន។ ប្រទេសតួកគីបង្កើនការប្រឹងប្រែងដើម្បីបញ្ចៀសអពយពអ្នកភៀសខ្លួនអាហ្វហ្គានីស្ថាន។
ព័ត៌មានពេលរាត្រី៖ ២១ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ឈានចូលនិវត្តន៍ អ្នកស្រីរស់ សុភាពនៃអង្គការហ្គេតស៊ី លែងចង់ឃើញផ្នត់គំនិត «ស្ត្រីគ្រាន់តែជាធនធានអភិវឌ្ឍបន្ទាប់បន្សំ»។ បទសម្ភាសន៍ Hello VOA៖ សង្គមស៊ីវិលស្នើឲ្យមានចំណាត់ការលើអ្នកលួចសម្ភារពេទ្យពាក់ព័ន្ធកូវីដ១៩យកទៅលក់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអូស្ត្រាលីទទួលស្គាល់ថាមិនអាចជួយអតីតបុគ្គលិក។ ឥណ្ឌាប្រកាសពីគោលដៅហេដ្ឋារចនាសម្ព័ន្ធនិងថាមពលស្អាតស្អំប្រកបដោយមហិច្ឆតា។ អូស្រ្តាលីត្រៀមផ្តល់សំណងដល់ជនរងគ្រោះនៃគោលនយោបាយរួមបញ្ចូលកាលពីអតីតកាល៕