ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីសិទ្ធិមនុស្សរិះគន់ការចុះតាមដានរបស់ប៉ូលិសលើការជួបជុំគ្នានៅថ្នាក់មូលដ្ឋាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណបក្សប្រជាធិបតេយ្យលាតត្រដាងគោលនយោបាយការបរទេស។ មេដឹកនាំប្រឆាំងរុស្ស៊ីចូលព្យាបាលនៅមន្ទីរពេទ្យក្រោយពីធ្លាក់ខ្លួនឈឺលើយន្តហោះដែលសង្ស័យថាជាការបំពុល។ ករណីឆ្លងកូវីដ១៩សរុបនៅវៀតណាម បានកើនលើស១.០០០ករណី។ ចិនថា ហុងកុងនឹងព្យួរការសហការខាងផ្លូវច្បាប់ខ្លះជាមួយសហរដ្ឋអាមេរិក។ ផ្សារហ៊ុននៅអាស៊ីនិងអឺរ៉ុបធ្លាក់ចុះ ដោយសារការព្យាករណ៍សេដ្ឋកិច្ចមិនល្អពីធនាគារកណ្តាលអាមេរិក។ ពលរដ្ឋអាមេរិកថ្មីដែលដាក់ពាក្យសុំជំនួយពេលអត់ការងារប្រចាំសប្តាហ៍កើនលើស ១លាននាក់វិញ។ ប៉ូលិសថៃចាប់ខ្លួនអ្នកចម្រៀង rap និងសកម្មជនបន្ថែមទៀត នៅក្នុងការបង្ក្រាបបាតុកម្ម៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងរ៉ែនិងថាមពលចាប់ផ្តើមរឹតបន្តឹងការលក់ហ្គាសតាមផ្ទះល្វែង ក្រោយមានករណីផ្ទុះស្លាប់។ រដ្ឋមន្រ្តីការបរទេសជប៉ុនបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈមានការជំរុញឲ្យលើកឡើងអំពីសិទ្ធិមនុស្ស។ បណ្តុំទិន្នន័យបង្ហាញពីមាត្រដ្ឋាននិងផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធតំបន់ទន្លេមេគង្គ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក ដាក់ស្នើសេចក្តីព្រាងច្បាប់មួយហើយមួយទៀត ដើម្បីជួយកោះតៃវ៉ាន់។ លោក Mike Pence ជាអ្នកនយោបាយមានភាពស្មោះត្រង់នឹងលោក Trump។ ជំងឺកូវីដ១៩ និងបញ្ហាជំងឺផ្លូវចិត្ត។ កងកម្លាំងទ័ពអាកាសអាល្លឺម៉ង់និងអ៊ីស្រាអែលបានធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅលើលំហអាកាសប្រទេសអាល្លឺម៉ង់។ សហរដ្ឋអាមេរិក ជូនដំណឹងដល់អង្គការសហប្រជាជាតិអំពីការចាប់ផ្តើមដាក់ទណ្ឌកម្មអ៊ីរ៉ង់ជាថ្មីដែលធ្លាប់ប្រើតាំងពីឆ្នាំ២០០៦។ ក្រុមផ្តល់ជំនួយ រកឃើញថា ការរាតត្បាតនៃវីរុសកូរ៉ូណា នឹងបង្កើនទ្វេដងនូវចំនួនមនុស្សដែលប្រឈមការអត់ឃ្លាននៅទូទាំងសាកលលោក។ លោកប្រធានាធិបតី Trump និយាយនៅជិតទីក្រុងកំណើតរបស់លោក Biden មុនលោក Biden ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

XS
SM
MD
LG