ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២១ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​សុខាភិបាល​ថា​អ្នក​ជំងឺ​កូវីដ​១៩​ភាគ​ច្រើន​ស្លាប់ ​ដោយ​សារ​មក​ព្យាបាល​យឺតយ៉ាវ ខណៈ​ក្រសួង​នឹង​សិក្សា​មូល​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់។ អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះគន់​​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រឿង​ទំនួល​ខុស​ត្រូវ​លើ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​កំពុង​ពិចារណា​រក​មធ្យោបាយ​ផ្ដល់​ជំនួយ​ដល់​គុយបា។ ប្រទេស​អង់គ្លេស​ដាក់​ពង្រាយ​នាវា​ចម្បាំង​២​គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​​សមុទ្រក្នុងតំបន់អាស៊ី។ អាមេរិក​អំពាវនាវ​ពលរដ្ឋ​ខ្លួន​​​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស ដោយសារ​កូវីដ១៩​កើន​ឡើង​នៅ​ទីនោះ។ មហាសេដ្ឋី Bezos ធ្វើ​ដំណើរ​ពី​អវកាស​មក​ផែនដី​វិញ​ដោយ​ជោគជ័យ។ មេដឹកនាំ​បក្ស​ប្រឆាំង​បេឡារុស​ជំរុញ​អាមេរិក​ឲ្យ​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ខ្លួន។ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​សំខាន់ៗ​ដើម្បី​បញ្ចប់​ការ​រើសអើង​ជាតិសាសន៍​ជា​ប្រព័ន្ធ​ដ៏​ច្រើន​ជំនាន់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២១ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ក្រសួង​ការ​បរទេស​ថា​មិន​ទាន់​មាន​ទិន្នន័យ​ពលករ​ខ្មែរ​ឆ្លង​កូវីដ​១៩​ នៅ​ថៃ ខណៈ​អាជ្ញាធរ​កំពុង​ជួយ​ពលករ​ដែល​លំបាក​ខ្លាំង។ ជំងឺ​កូវីដ​១៩​បន្ត​ឆ្លង​ក្នុង​ចំណោម​​ព្រះ​សង្ឃ ខណៈ​ករណី​ឆ្លង​ទូទាំង​ប្រទេស​មិន​ទាន់​ធូរ​ស្រាល។ អង្គការ​លីកាដូ​ថា សកម្មជន​បរិស្ថាន​ដែល​កាត់​ទោស​ហើយ ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​«រួម​គំនិត​ក្បត់»។ ស្ថានភាព​កូវីដ​កាន់តែ​អាក្រក់​នាំ​ឲ្យ​បារម្ភ​ដល់​ស្ថានការណ៍​នយោបាយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​បេឡារុស​ស្នើ​ឱ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន។ លោកស្រី​ Jill Biden ​ភរិយា​ប្រធានាធិបតី​អាមេរិក​ ដឹកនាំ​ប្រតិភូ​អូឡាំពិក​អាមេរិក​ទៅ​ជប៉ុន។ ប៉ូលិស​ហុងកុង​ចាប់​ខ្លួន​និពន្ធ​នាយក​កាសែត​ Apple Daily ​ម្នាក់​ទៀត​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ។ សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​តាម​អាកាស​ជា​លើក​ទី១​ ក្នុង​ពេល​៦​ខែ​ ប្រឆាំង​ក្រុម ​Al-Shabab​ នៅ​សូម៉ាលី។ របប​យោធា​ប្រទេស​មីយ៉ាន់ម៉ា​ស្វះស្វែង​រក​ការ​​ផ្លាស់​​ប្តូរ​ឯក​អគ្គ​រដ្ឋទូត​​នៅ​អង្គការ​សហប្រជាជាតិ។ មនុស្ស​១២​នាក់​ស្លាប់​ដោយសារ​ទឹក​ជំនន់​ដ៏​ធំ​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន។ អ្នក​ភូមិ​ដែល​ត្រូវ​គេ​ចាប់​ពង្រាត់​១០០​នាក់​នៅ​នីហ្សេរីយ៉ា​មាន​សេរីភាព​ឡើង​វិញ៕

XS
SM
MD
LG