ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២១ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ជំនួស​ជំនួយ​ជា​ទឹក​ប្រាក់​ ៣០ ​ម៉ឺន​រៀល​ទៅ​ជា​ជំនួយ​ស្បៀង​អាហារ​វិញ សម្រាប់​អ្នក​ត្រូវ​ធ្វើ​ចត្តាឡីស័ក។ ភូមិ​សង្កាត់​មួយ​ចំនួន​ត្រូវ​កំណត់​ជា ​«តំបន់​ក្រហម» នៃ​ការ​រាំង​ខ្ទប់​រាជ​ធានី​ភ្នំពេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Chauvin ត្រូវ​បាន​សម្រេច​ថា​មាន​ទោស​លើ​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd។ កងទ័ព​ប្រទេស​ឆាដ​ថា​លោក​ប្រធានាធិបតី ​Deby ​បាន​ស្លាប់ ហើយ​កូន​ប្រុស​របស់​លោក​នឹង​ដឹកនាំ​ក្រុម​ប្រឹក្សា​យោធា។ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​រក​ឃើញ​ទំនាក់ទំនង​រវាង​វ៉ាក់សាំង Johnson & Johnson និង​ការ​កកឈាម។ ក្រុម​ឥស្លាម​ជ្រុល​និយម​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​តវ៉ា​នៅ​ប៉ាគីស្ថាន​បន្ទាប់ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សភា​បោះឆ្នោត​អំពី​ការ​បណ្តេញ​ឯក​អគ្គរដ្ឋទូត​បារាំង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២១ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សមត្ថកិច្ច​បញ្ជូន​មនុស្ស​៦​នាក់​ទៀត​ទៅ​តុលាការ​ រឿង​ផឹក​ស៊ី​ជុំ​គ្នា​បំពាន​វិធាន​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ។ របាយ​ការណ៍៖ រដ្ឋាភិបាល​កម្ពុជា​យក​វិបត្តិ​ជំងឺ​កូវីដ​១៩ មក​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​រឹតត្បិត​ការ​រិះគន់។ មនុស្ស​៥​នាក់​ទៀត​​ស្លាប់​ដោយ​សារ​កូវីដ១៩ ខណៈ​ជាង​៣០០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» មាន​កិច្ចពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​សេវា​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទំនប់​វារីអគ្គិសនី​ទន្លេ​មេគង្គ​បង្ក​ផល​វិបាក​ដល់​អ្នក​ភូមិ​ជនជាតិ​ថៃ។ លោក Biden និង​អ្នកស្រី Harris ថ្លែង​ទៅ​កាន់​ប្រជា​ជាតិ បន្ទាប់ពី​សាលក្រម​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd ត្រូវ​បាន​ប្រកាស។ លោក Xi Jinping នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​រៀបចំ​ដោយ​លោក Biden។ សហភាព​អឺរ៉ុប​មាន​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស​ឲ្យ​បាន ៥៥% នៅ​ត្រឹម​ឆ្នាំ ២០៣០។ បេសកជន​អង្គការ​សហ​ប្រជា​ជាតិ​ថា ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​ធ្វើ​ឲ្យ​មនុស្ស​ជិត ២៥០.០០០ នាក់​ផ្លាស់ទី​ជម្រក៕

XS
SM
MD
LG