កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២១ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន បញ្ជាឲ្យរៀបចំ«ផែនការមេ» ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងជំរុញការចាក់ឲ្យបានលឿន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការប្រជែងផ្នែកបច្ចេកវិទ្យារបស់អាមេរិកជាមួយចិន ទាក់ទាញការគាំទ្រពីគណបក្សធំៗទាំងពីរ។ បញ្ហាអ្នកម្នាង Meghan ក្នុងរាជវង្សអង់គ្លេស នាំឱ្យមានការខ្វែងគំនិតគ្នាក្នុងចក្រភពអង់គ្លេស តាមទស្សនៈនយោបាយនិងវប្បធម៌។ ទីភ្នាក់ងារ NASA បង្ហាញសំឡេងដំបូងនៃកាំរស្មីឡាស៊ែរដែលបាញ់លើថ្មនៅភពអង្គារ៕
ព័ត៌មានពេលរាត្រី៖ ២១ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជាព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារដោយជំនួសនឹងរូបិយបណ្ណឌីជីថល។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១០ មានកិច្ចពិភាក្សាអំពី «សារៈសំខាន់នៃការអប់រំអំពីសុខភាពបន្តពូជនិងសុខភាពផ្លូវភេទដែលបើកចំហនិងស៊ីជម្រៅ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ៦៣ឆ្នាំក្រោយមក ចិនចាប់ផ្តើមគិតឡើងវិញពីបទបញ្ញត្តិកំណត់កន្លែងស្នាក់នៅដ៏តឹងរ៉ឹង។ ជំងឺកូវីដ១៩ និងភាពតានតឹងនយោបាយ បង្កើនការរើសអើងប្រឆាំងចិនក្នុងប្រទេសអូស្ត្រាលី។ នូវែលសេឡង់ គាំទ្រដល់គម្រោងប្រើប្រាស់ដ្រូន ដើម្បីតាមដានសត្វផ្សោតដ៏កម្រ៕