កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២១ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន អ្នកវិទ្យាសាស្ត្រក្រើន រំឭកពីសារៈសំខាន់នៃការបន្តតាមដានសត្វព្រៃដើម្បីបង្ការជំងឺរាតត្បាតថ្មី។ អ្នកជំនាញសេដ្ឋកិច្ចថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាអាមេរិក ប្រកាសបោះឆ្នោតគាំទ្រសំណើច្បាប់សំណាញ់សុវត្ថិភាពសង្គមរបស់លោក Biden នៅដើមឆ្នាំក្រោយ។ ចិនថា កោះតៃវ៉ាន់ គឺជា«អ្នកត្រាច់ចរគ្មានគោលដៅ»ម្នាក់ ដែលនឹងវិលត្រឡប់មកផ្ទះវិញ។ ក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេស សម្ដែង«ក្ដីបារម្ភយ៉ាងខ្លាំង» អំពីការបោះឆ្នោតសភាក្នុងទីក្រុងហុងកុង។ ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងនៅហ្វីលីពីន កើនជាង ២០០នាក់ និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី៖ ២១ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ជំងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ សំណុំរឿង០០៣ ពាក់ព័ន្ធ មាស មុត ត្រូវបានបញ្ចប់ឥតចាត់ការបន្តក្នុងសាលាក្តីខ្មែរក្រហម។ តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីនគរបាល២រូប ពាក់ព័ន្ធការកាន់កាប់ និងទន្ទ្រានដីព្រៃលិចទឹកតំបន់៣។ អង្គការសិទ្ធិមនុស្សអាមេរិក រិះគន់ការរឹតត្បិតសេរីភាពអំឡុងពេលកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ ជនជាតិភូមា និងជនជាតិខ្មែរ តវ៉ានៅស្ថានកុងស៊ុលកម្ពុជា ប្រឆាំងគម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នៅប្រទេសនូវែលសេឡង់ ការរាលដាលជាសាកលនៃវីរុសអូមីក្រុង បណ្តាលឲ្យមានការបិទខ្ទប់សកម្មភាពសង្គមជាថ្មី និងពន្យារពេលការបើកប្រទេសឡើងវិញ។ តុលាការមីយ៉ាន់ម៉ា ពន្យារពេលសាលក្រមនៃការកាត់ទោសចុងក្រោយចំពោះលោកស្រី Aung San Suu Kyi។ សហរដ្ឋអាមេរិកថា ខ្លួនបានប្រុងប្រៀបរួចហើយដើម្បីចាប់ផ្តើមការចរចាជាមួយរុស្ស៊ី និងព័ត៌មានផ្សេងៗទៀត៕