កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក៖ ២១ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ការអនុញ្ញាតរបស់រដ្ឋាភិបាលឲ្យសេវាកម្សាន្តដំណើរការវិញ នាំឲ្យមានក្តីបារម្ភច្រើនជាងការសាទរ។ រដ្ឋធម្មនុញ្ញកម្ពុជាត្រូវធ្វើវិសោធនកម្មញឹកញាប់ ខណៈនីតិរដ្ឋនៅមានបញ្ហា។ រីឯព័ត៌មានអន្តរជាតិវិញមាន ប្រទេសសេណេហ្គាល់ ប្រឈមនឹងវិបត្តិនេសាទ៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី៖ ២១ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន វិបត្តិនៅពីក្រោយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ គណបក្ស«ភ្លើងទៀន»កម្រើកសកម្មភាពឡើងវិញ មុនពេលធ្វើសមាជដ៏សំខាន់។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ស្តីពីដូសជំរុញ និងការចាក់វ៉ាក់សាំងលាយគ្នា។ រីឯព័ត៌មានអន្តរជាតិវិញមាន តើភាពជាដៃគូដែលចិនគ្រោងធ្វើជាមួយអាស៊ាន ជាជំហានសំខាន់សម្រាប់ចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងមែនទេ? វិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ បង្កើនការនេសាទខុសច្បាប់នៅកេនយ៉ា៕