កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២១ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហជីពថា កម្ពុជា អាចពិបាកទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីអង់គ្លេសដោយសាររឿងសិទ្ធិមនុស្ស។ អតីតតំណាងរាស្រ្តបក្សប្រឆាំង បើកគ្លីនិកឡើងវិញក្រោយចុះចូលបក្សកាន់អំណាច។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកស្រី Kamala Harris បង្កើតប្រវតិ្តសាស្ត្រជាស្ត្រីអាមេរិកស្បែកខ្មៅនិងដើមកំណើតឥណ្ឌាទីមួយដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក។ ក្រុមហ៊ុន Ford ប្រើឆ្កែយន្តធ្វើការកំណត់ផែនទី។ លោក Trump និងលោក Xi Jinping ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅពេលជម្លោះពាណិជ្ជកម្មមានបន្ត។ ក្រុមហ៊ុន Pfizer ដាក់ពាក្យសុំការអនុញ្ញាតប្រើវ៉ាក់សាំងកូវីដ១៩ របស់ខ្លួននៅអាមេរិក។ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិកណែនាំឲ្យនៅតាមកន្លែងរៀងខ្លួននៅថ្ងៃបុណ្យរំឭកគុណ Thanksgiving។ អាមេរិក ឥណ្ឌា និងប្រេស៊ីលបន្តមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ខណៈជំងឺនេះបានឆ្លងដល់មនុស្សជាង ៥៧ លាននាក់នៅជុំវិញពិភពលោក។ លោក Trump និងសម្ព័ន្ធមិត្តចាត់វិធានការក្រហល់ក្រហាយដើម្បីកែប្រែជ័យជម្នះរបស់លោក Biden៕
ព័ត៌មានពេលរាត្រី៖ ២១ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ស.រ.អ.ជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិននឹងជួយកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ពលរដ្ឋខ្មែរអាមេរិកាំងរំពឹងថាលោក Biden ជួយសេដ្ឋកិច្ចនិងស្តារមុខមាត់អាមេរិក។ អ្នកតាមដាននយោបាយថា បីឆ្នាំក្រោយត្រូវរំលាយ គណបក្សសង្គ្រោះជាតិនៅតែជាបក្សជំទាស់ដ៏សំខាន់ជាងគេនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សារមន្ទីរជាតិកងទ័ពជើងគោកថ្មីរបស់អាមេរិក បើកសម្ពោធក្នុងរដ្ឋ Virginia។ តើជញ្ជាំងព្រំដែនរបស់លោក Trump មានជោគវាសនាបែបណា? លោក Biden ត្រូវព្យាករណ៍ថាជាប់ឆ្នោតជាប្រធានាធិបតី បន្ទាប់ពីធ្វើនយោបាយជិតកន្លះសតវត្ស៕