កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២១ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អ្នកកាសែតជើងចាស់អាមេរិក មើលមិនឃើញលទ្ធភាពពិនិត្យឡើងវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រដ្ឋាភិបាល អនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះនិងអ្នកមានជំងឺប្រចាំកាយ អាចចាក់វ៉ាក់សាំងកូវីដ១៩ បាន។ ប្រជានេសាទខ្មែរបារម្ភត្រីធ្លាក់ចុះ ខណៈរបាយការណ៍ថ្មីបង្ហាញអំពីជលផលទន្លេមេគង្គកំពុង រងសម្ពាធយ៉ាងខ្លាំង។ រីឯព័ត៌មានអន្តរជាតិវិញមាន វិបត្តិថាមពលចិន ធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចសាកល ប្រឈមនឹងហានិភ័យ៕
ព័ត៌មានពេលរាត្រី៖ ២១ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន លទ្ធិប្រជាធិតេយ្យនៅកម្ពុជាធ្លាក់ចុះ បន្ទាប់ពីរយៈពេល៣០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ របាយការណ៍ថ្មីរបស់សមាគមខេមបូចា៖ អ្នកសារព័ត៌មាន បន្តរងការយាយីពីអាជ្ញាធរមូលដ្ឋាន។ ពលរដ្ឋនិងក្រុមសិទ្ធិមនុស្សស្នើរដ្ឋាភិបាលដោះស្រាយសំណងដីធ្លីឲ្យបានសមរម្យ និងបញ្ឈប់ការបណ្តេញចេញ។ កម្មវិធី Hello VOA នៅរាត្រីនេះ មានការពិភាក្សាអំពី«ការវិវត្តថ្មីៗនៃរោគរាតត្បាត និងដំណឹងអំពីការរកឃើញថ្នាំសម្រាប់ព្យាបាល»។ រីឯព័ត៌មានអន្តរជាតិវិញមាន អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ជំរុញឲ្យរដ្ឋាភិបាលខ្លួនពង្រឹងការគាំទ្រទៅលើកោះតៃវ៉ាន់ និងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសចិនលុបចោលជើងហោះហើរ និងបិទសាលារៀន ខណៈខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលកំពុងផ្ទុះឡើង។ រដ្ឋមន្ត្រីការពារជាតិរបស់អង្គការអូតង់ពិភាក្សាអំពីសន្តិសុខនៅអាហ្វហ្គានីស្ថាន និងភាពតានតឹងជាមួយរុស្ស៊ី។ អតីតទាហានអាល្លឺម៉ង់២នាក់ ត្រូវបានចាប់ឃុំខ្លួនពីបទចោទប្រកាន់ថា បានព្យាយាមបង្កើតក្រុមទាហានស៊ីឈ្នួល។ ក្រុមប្រឆាំងនៅមីយ៉ាន់ម៉ាស្វាគមន៍ការដកមេដឹកនាំរបបយោធាចេញពីកិច្ចប្រជុំកំពូលអាស៊ាន និងស្នើសុំឱ្យអញ្ជើញពួកគេជាតំណាង។ អង្គការ WFPនឹងកាត់បន្ថយស្បៀងអាហារនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ដោយសារខ្វះសាច់ប្រាក់៕