កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២១ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា តុលាការច្រានចោលសំណើសុំនៅក្រៅឃុំ និងបណ្តឹងទាស់របស់សកម្មជនសិទ្ធិមនុស្ស។ សកម្មជនគាំទ្រលោក កឹម សុខា ២នាក់ ត្រូវចោទប្រកាន់ថា«ប្រមាថព្រះមហាក្សត្រ»។ តុលាការកោះហៅមេដឹកនាំក្រុមជំទាស់៩រូប រួមទាំងលោក សម រង្ស៊ីឲ្យចូលខ្លួនបំភ្លឺពីបទឧបឃាត។ រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំ អាស៊ាន-អង្គការសហប្រជាជាតិ ស្តីអំពីបញ្ហាសាកលនិងវិបត្តិជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋាភិបាលប្រទេសអង់គ្លេស គាំទ្រការធ្វើតេស្តសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានសក្តានុពលមួយ។ មន្ត្រីផ្លូវការក្រសួងការបរទេសសហរដ្ឋអាមេរិក ថា សហរដ្ឋអាមេរិកគាំទ្រសេរីភាពបញ្ចេញមតិ ពេលមានការចាប់ខ្លួនក្រុមបាតុករថៃ។ គណបក្សប្រឆាំងក្នុងប្រទេស Guinea (ហ្គីណេ) និយាយថាយ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ ក្នុងជម្លោះពាក់ព័ន្ធការបោះឆ្នោត និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី៖ ២១ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ទឹកជំនន់ធ្វើឲ្យកសិករកម្ពុជារាប់ម៉ឺនគ្រួសារធ្វើស្រែខាតបង់។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៦ មានការពិភាក្សាអំពីអនាគតនៃគោលនយោបាយសារពើពន្ធ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ផែនការចាប់ពង្រត់អភិបាលរដ្ឋ Michigan បង្កការភ័យខ្លាចថាអាចមានអំពើហិង្សា ក្នុងពេលបោះឆ្នោតនៅសហរដ្ឋអាមេរិក។ លោក Trump ធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania រីឯលោក Biden មិនបានធ្វើយុទ្ធនាការណាមួយទេ កាលពីថ្ងៃអង្គារ។ រដ្ឋសភាថៃត្រូវបានកោះហៅឲ្យបើកសម័យប្រជុំពិភាក្សារឿងបាតុកម្មកំពុងបន្ត។ ក្រសួងយុត្តិធម៌អាមេរិក និងរដ្ឋចំនួន ១១ ប្ដឹងក្រុមហ៊ុន Google។ ប្រធានរដ្ឋសភាអាមេរិកថា ការចរចាកញ្ចប់ជំនួយថ្មីសម្រាប់វិបត្តិកូវីដ១៩ កាលពីថ្ងៃអង្គារ មានភាពប្រសើរទៅមុខ៕